កម្សាន្ត៖ តារាសម្ដែងស្រី Liu Yifei បានទាញយកការចាប់អារម្មណ៍ ក្រោយពីបានបង្ហាញវត្តមាន ចូលរួមក្នុងព្រឹត្តិការណ៍ ជាមួយតារាចិនជាច្រើននាក់ កាលពីល្ងាចថ្ងៃទី ១៦ ខែធ្នូ កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាសម្ដែងស្រី Liu Yifei បានចូលរួមនៅលើកំរាលព្រំក្រហមនៃកម្មវិធីជប់លៀង 'Women's Influence Night' ដែលរៀបចំដោយ Marie Claire ក្នុងទីក្រុងសៀងហៃ។ តារាស្រីរូបនេះ បានចេញមកជាមួយនឹងភាពលេចធ្លោយ៉ាងខ្លាំង ដោយបានស្លៀកពាក់រ៉ូបពណ៌មាស ជាការរចនាផ្ទាល់ខ្លួនដោយ Louis Vuitton។
ជាពិសេស ការតុបតែងមុខមាត់ ជាមួយនឹងម៉ូតសក់រួញតិចៗ ព្រមជាមួយនឹងរ៉ូបសិ.ច.ស៊ីបែបនេះ បានជួយឲ្យ Liu Yifei កាន់តែមានភាពទាក់ទាញ មានមន្តស្នេហ៍ខ្លាំងឡើង នៅលើកំរាលព្រំក្រហម ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖