បរទេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងផ្សារភ្ជាប់ទំនាក់ទំនងជាមួយខ្សែប្រយុទ្ធសញ្ជាតិ បារាំង ម្នាក់ ដើម្បីត្រៀមយកមកជំនួសខ្សែប្រយុទ្ធស្លាប Marcus Rashford ដែលទំនងជាអាចចាកចេញពីទឹកដី Old Trafford ក្នុងពេលឆាប់ៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សRashford ដែលបច្ចុប្បន្នមានវ័យ ២៧ ឆ្នាំ ត្រូវបានអ្នកចាត់ការលោក Ruben Amorim ដកឈ្មោះចេញ កាលពីជំនួប derby ដែល Man UTD បានយកឈ្នះលើក្រុម Man City ២-១ កាលពីថ្ងៃ អាទិត្យ ទី ១៥ កន្លងទៅ។
ហើយថ្មីៗនេះរូបគេបាននិយាយនូវពាក្យប៉ុន្មានម៉ាត់ថា "សម្រាប់ខ្ញុំ គឺ បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតប្រជែងថ្មី និង ជំហ៊ានបន្ទាប់។ នៅពេលដែលខ្ញុំចាកចេញ ខ្ញុំនឹងប្រកាសដោយខ្លួនឯង និង ការសរសេរចេញពីខ្ញុំ" ដែលនេះចំណុចសង្ស័យមួយ ថារូបគេទំនងជានឹងអាចចាកចេញពី Man UTD ក្នុងពេលឆាប់ៗខាងមុខ។
យ៉ាងណាមិញ Man UTD ឥឡូវនេះកំពុងតែត្រៀមរកអ្នកមកជំនួសបណ្តើរៗហើយ ហើយបើតាមការចុះផ្សាយដោយសារព័ត៌មានបារាំង Le 10 Sport បានឱ្យដឹងថា Man UTD កំពុងតែមានការចាប់អារម្មណ៍ខ្លាំងលើខ្សែប្រយុទ្ធរបស់ Paris Saint-Germain និងក្រុមជម្រើសជាតិ បារាំង កីឡាករ Randal Kolo Muani។
ប្រភព៖ Sportbible