អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅសម្រេចបាន៩២% ចំណាយ ១,៣៣៩លានដុល្លារ គ្រោងដាក់ដំណើរការជាផ្លូវការឆ្នាំក្រោយ

//s9.kh1.co/0a/0a13a3d67565acf2acb0dc44c33b86b0ca36b518.jpg
Khmerhome

 ១៩-ធ្នូ-២០២៤ ៣ល្ងាច · ៤ ថ្ងៃមុន

អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ នៅសល់តែ ៨%ទៀតប៉ុណ្ណោះ នឹងបិទបញ្ចប់គម្រោងសាងសង់ក្នុងដំណាក់កាលទី១ ចំណាយទឹកប្រាក់អស់ ១,៣៣៩លានដុល្លារ។ បើតាម លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការនិងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបន្តថា គ្រោងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅខែកក្កដា ឆ្នាំ២០២៥ខាងមុខ។

https://s9.kh1.co/__image/w=650,h=460,q=100/6d/6d6f765728bcd27833f7bacb8ef2a9d4f2c0d6e4.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ នៅសល់តែ ៨%ទៀតប៉ុណ្ណោះ នឹងបិទបញ្ចប់គម្រោងសាងសង់ក្នុងដំណាក់កាលទី១ ចំណាយទឹកប្រាក់អស់ ១,៣៣៩លានដុល្លារ។ បើតាម លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការនិងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបន្តថា គ្រោងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅខែកក្កដា ឆ្នាំ២០២៥ខាងមុខ។

គិតត្រឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ការងារសាងសង់ជារួម (ជំហានទី១) គឺសម្រេចបានជាង ៩២% ដោយចំណាយទឹកប្រាក់សរុបគិតមកដល់ពេលនេះអស់ចំនួនប្រមាណជិត ១,៣៣៩លានដុល្លារ ក្នុងនោះ ចំណាយលើការងារសាងសង់ និងការងារដោះស្រាយផលប៉ះពាល់។

ការងារសំណង់ធំៗ និងសំខាន់ៗដូចជា ការងារពាក់ព័ន្ធស្ថានីយអ្នកដំណើរ/Passenger Terminal Building, ការងារពាក់ព័ន្ធមជ្ឈមណ្ឌល ផ្គត់ផ្គង់ថាមពល/Power House និងការងារពាក់ព័ន្ធទៅនឹងទីលានចតយន្តហោះ/Aircraft Apron-Parking គឺគ្រោងនឹងត្រូវបញ្ចប់នៅបំណាច់ខែធ្នូឆ្នាំ២០២៤។

ព្រលានយន្តហោះខ្នាតធំប្រភេទ4F នេះ សាងសង់លើផ្ទៃដី ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ជាអាកាសយានដ្ឋានលំដាប់4F ដែលមានសមត្ថភាពអាចឱ្យប្រភេទយន្តហោះហោះធុនយក្សដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន។

គម្រោងនេះ មានបុគ្គលិក កម្មករ វិស្វករ និងអ្នកគ្រប់គ្រងដែលកំពុងបម្រើការងារនៅឯការដ្ឋានសាងសង់ មានចំនួនសរុបប្រមាណ ១៥,៤០០នាក់ ដែលមានជនជាតិខ្មែរជាង ៩០%។

ព្រលានយន្តនេះសាងសង់ចែកជា ៣ដំណាក់កាល ដំណាក់កាលទី១ បញ្ចប់នៅឆ្នាំ២០២៥ ដោយចំណាយទឹកប្រាក់ ១.៥ពាន់លានដុល្លារ (មិនគិតតម្លៃដី) អាចទទួលអ្នកដំណើរបាន​ ១៣លាននាក់ក្នុង១ឆ្នាំ។ ដំណាក់កាលទី២ បញ្ចប់នៅឆ្នាំ២០៣០ អាចទទួលអ្នកដំណើរបាន​ ៣០លាននាក់ ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលអ្នកដំណើរបាន​៥០លាននាក់ ក្នុង១ឆ្នាំ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T