រាជរដ្ឋាភិបាល បានវាស់វែងចុះបញ្ជីក្បាលដីជាង៣លាន និងចេញបណ្ណកម្មសិទ្ធិ៨ម៉ឺន៧ពាន់ក្បាលដី សល់១លាន៣សែនក្បាលដី

//s9.kh1.co/f3/f3ee7a66803e61d72d48237e24037265385323dc.jpg
Khmerhome

 ២៣-ធ្នូ-២០២៤ ១០ព្រឹក · ៥ ម៉ោងមុន

រាជរដ្ឋាភិបាលនៃនីតិកាលទី៧ បានជំរុញការចុះបញ្ជីក្បាលដីបន្ថែម ៣លាន៤សែនក្បាលដី ហើយមកដល់ពេលនេះចេញបណ្ណបាន ៨ម៉ឺន៧ពាន់។ ជាការថ្លែង សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លី នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។

https://s9.kh1.co/__image/w=650,h=406,q=100/66/6651a80aad48219028bf98c22846bd602c039375.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ រាជរដ្ឋាភិបាលនៃនីតិកាលទី៧ បានជំរុញការចុះបញ្ជីក្បាលដីបន្ថែម ៣លាន៤សែនក្បាលដី ហើយមកដល់ពេលនេះចេញបណ្ណបាន ៨ម៉ឺន៧ពាន់។ ជាការថ្លែង សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លី នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។

នាពិធីខាងលើ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងបន្តថា រាជរដ្ឋាភិបាលបាននិងកំពុងជំរុញការវាស់វែងនិងចុះបញ្ជីដីជាប្រព័ន្ធដែលនៅសេសសល់ទូទាំងប្រទេសប្រមាណ ៤លាន៧សែនក្បាលដី ឱ្យរួចរាល់នៅឆ្នាំ២០២៥ និងឈានទៅដល់ការរៀបចំផ្ដល់បណ្ណកម្មសិទ្ធិដីជូនប្រជាពលរដ្ឋឱ្យបានចប់នៅឆ្នាំ២០២៧។

ការវាស់វែងនិងចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ជាកិច្ចការសំខាន់និងជាមូលដ្ឋានសម្រាប់ការរៀបចំបណ្ណកម្មសិទ្ធិដីធ្លីច្បាស់លាស់ និងត្រឹមត្រូវជូនប្រជាពលរដ្ឋ។ ជាការថ្លែងបញ្ជាក់ សម្តេចធិបតី បានបន្តថា ក្នុងអាណិត្តមុនទី៦ បើតាមទិន្និន័យវាស់វែងបាន ៧លាន៧សែនក្បាលដី និងចែកបណ្ណជូនប្រជាជនបាន ៧លានក្បាលដី។

រយៈពេល១៦ខែ នៃនីតិកាលទី៧ រាជរដ្ឋាភិបាល បានវាស់វែងចុះបញ្ជីក្បាលដី បានជាង៣លានក្បាលដី និងចេញបណ្ណកម្មសិទ្ធិបាន៨ម៉ឺន ៧ពាន់ក្បាលដី និងនៅសល់ប្រមាណ ១លាន៣សែនក្បាលដី មិនទាន់វាស់វែង ដោយគ្រោងបញ្ចប់ការវាស់វែងនៅឆ្នាំ២០២៥។ ជាការថ្លែងបន្តទៀត សម្តេចធិបតី ក៏បានអំពាវនាវដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តជំរុញការចុះបញ្ជីដីធ្លី បង្ហើយឱ្យបានចប់សព្វគ្រប់នៅឆ្នាំ២០២៥។

ប្រមុខរាជរដ្ឋាភិបាល បានថ្លែងបន្ថែមថា នៅកម្ពុជានេះជាប្រវត្តិសាស្ដ្រលើកទី១ហើយ ដែលដាក់ផែនការសម្រាប់ដីទូទាំងប្រទេសទាំងអស់ត្រូវតែវាស់វែងចុះបញ្ជី រួមទាំងដីឯកជន ដីរដ្ឋ ដីសហគមន៍ ដើម្បីថ្ងៃក្រោយរៀបចំធ្វើផែនការ ហើយក៏ជាប្រវត្តិសាស្ដ្រក្នុងរយៈពេល៥០០ឆ្នាំ ដែលយើងមានការឯកភាពជាតិ ព្រោះពីមុនយើងមិនមានការឯកភាពជាតិ ចង់វាស់ក៏វាស់មិនអស់ដែរ។

មូលហេតុដែលចាត់ទុកលទ្ធផល នៃការវាស់វែងដីធ្លីរបស់ប្រជាពលរដ្ឋជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ដោយសារតែដំណើរការវាស់វែង ត្រូវបានប្រព្រឹត្តទៅដោយមានការឯកភាពគ្នា ក្រោមស្ដង់ដារតែមួយ ក្រោមច្បាប់តែមួយនៅទូទាំងប្រទេស ដោយគ្មានការបែកចែកបក្ខពួក ឬតំបន់នៃការគ្រប់គ្រងឡើយ ដើម្បីធានាដល់ភាពរឹងមាំរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។ ជាការគូសបញ្ជាក់ ប្រមុខរាជរដ្ឋាភិបាល។

គួរបញ្ជាលក់ថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី បានកំណត់ការចុះបញ្ជីដីបង្ហើយក្នុងគោលដៅកែសម្រួលភាពមិនច្បាស់លាស់នៃព្រំកាន់កាប់ កាត់បន្ថយវិវាទដីធ្លី និងផ្តល់សុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្តក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋឈានទៅកសាងសង្គមកម្ពុជាជា ភូមិឋានក្សេមក្សាន្ត។ ក្រសួង បានវាស់វែងដី និងចុះបញ្ជីបានចំនួន ៧លាន៧សែនក្បាលដី និងបានចេញបណ្ណ៧លានបណ្ណ។

ក្រសួង បានវាស់វែងដីធ្លីបន្ថែមចំនួន ៣លានក្បាលដី និងចេញបណ្ណចំនួន ៥៩ម៉ឺនបណ្ណ។ ក្រសួង រំពឹងថាក្បាលដីដែលនៅសេសសល់ ១,៥លានក្បាលដី នឹងត្រូវវាស់វែងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា ការវាស់វែងបញ្ចប់នេះ អនុញ្ញាតឱ្យក្រសួងអាចរៀបចំប្លង់ព្រំប្រទល់រដ្ឋបាល និងនាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងទីធ្លាសាធារណៈ ប្លង់គោលប្រើប្រាស់ដី និងពង្រីកកំណើនជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T