«សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ»លេចបង្ហាញមុខរង់ចាំភ្ញៀវទេសចរជិតឆ្ងាយ

//s9.kh1.co/9c/9c55226b13332a48718f74112297bed4ce4ee797.jpg
សង្គម

 ២០-ធ្នូ-២០២៤ ២ល្ងាច · ១១ ម៉ោងមុន

«សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ»លេចបង្ហាញមុខរង់ចាំភ្ញៀវទេសចរជិតឆ្ងាយ

«សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ» ដែលមានទីតាំងស្ថិតនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ពោលគឺមានចម្ងាយប្រមាណជិត ២០ គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ គឺជាតំបន់អេកូទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាល និងផ្សារភ្ជាប់ទៅនឹងសក្តានុពលដ៏សម្បូរបែបនៃដងទន្លេមេគង្គ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/24/24b006ae28dc8dd7c7749c06954c0b7ca57c9c6b.jpg

នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៤ «សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ» ទទួលបានសមិទ្ធិផលថ្មីសន្លាងមួយជាផ្លូវការណ៍ នោះគឺ អគារមជ្ឈមណ្ឌលព័ត៌មាន ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមការអញ្ជើញចូលរួមពីសំណាក់លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ ។

អគារមជ្ឈមណ្ឌលព័ត៌មាន សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ នេះផងដែរ គឺទទួលបានតាមរយៈ កិច្ចសហការរវាងមន្ទីរទេសចរណ៍ខេត្ត និងអង្គការ WWF និងសហការគ្រាំទ្រពីមន្ទីរជំនាញពាក់ព័ន្ធ ជាមួយអាជ្ញាធរមូលដ្ឋាន។

វត្តមានអគារមជ្ឈមណ្ឌលព័ត៌មាននេះ នឹងធ្វើអោយ «សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ» ទាក់ទាញបានភ្ញៀវទេសចរឆ្ងាយជិត តាមរយៈការផ្សព្វផ្សាយផ្ទាល់ និងប្រយោលគ្រប់រូបភាព អំពីសម្រស់របស់តំបន់ទេសចរណ៍ សម្រាប់គ្រប់រដូវកាល។

រូបភាព
រូបភាព

តាមការចង្អុលបង្ហាញរបស់លោក លោក អ៊ន ចាន់តួ ប្រធានសហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ បានអោយដឹងនៅក្នុងពិធីសម្ពោធនោះថា នៅក្នុងសហគមន៍របស់លោក មានសក្តានុពលជាច្រើនរួមមាន៖ តំបន់កោះ តំបន់អភិរក្សសត្វផ្សោត តំបន់អភិរក្សសត្វក្តាន់ តំបន់ប្រវត្តិសាស្ត្រ និងតំបន់ថ្មីមួយទៀត ដែលនឹងកំពុងតែគិតដើម្បីអភិវឌ្ឍន៍ នាពេលអនាគត។ 

រូបភាព
រូបភាព

លោកបានបន្តថា តំបន់កោះនៅទីនេះ មានចំនួន០៥ ដូចជា៖ កោះព្រហ្មចារី កោះព្រីង កោះក្របី កោះអន្លង់ទន្តា និងកោះខ្សាច់ ហើយកោះនីមួយៗ មានសណ្ឋានខុសគ្នា និងមានភាពទាក់ទាញស្រដៀងគ្នា ហើយកោះទាំងអស់នោះ មានកោះខ្លះអាចបោះតង់ បានកោះខ្លះអាចស្ទូចត្រីបាន អាចងូតទឹកលេងកម្សាន្ត លេងកីឡាលើវាលខ្សាច់ អុំទូកកៃយ៉ាក់ ស្រស់ស្រូបអាហារ នៅលើកោះស្តាប់សម្លេងទឹកហូរ សម្លេងបក្សាបក្សីយំច្រៀងតាមបែបធម្មជាតិ។

រូបភាព
រូបភាព

សូមបញ្ជាក់ថា សម្រាប់ការធ្វើដំណើរទៅកាន់ «សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ» គឺខុសពីការទៅទស្សនានៅទីទេសចរណ៍ផ្សេងទៀត ដោយភ្ញៀវទេសចរត្រូវធ្វើដំណើរតាមទូកកាណូតកាត់ដងទន្លេមេគង្គ នៅកំពង់ចម្លងឫស្សីចារ-ជ្រោយបន្ទាយ ដើម្បីបានឆ្លងទៅដល់សហគមន៍អេកូទេសចរណ៍មួយនេះ។ ទៅដល់សហគមន៍ ភ្ញៀវទេសចរអាចសម្រាក និងទទួលទានអាហារនៅផ្ទះស្នាក់ (Home Stay) របស់ប្រជាសហគមន៍មួយពេលសិន មុនបន្តដំណើរតាមកាណូតឆ្ពោះទៅប្រជុំកោះនៅក្នុងក្ដីសុបិន្ត ៕

ប្រភព៖ ក្រសួងព័ត៌មាន

Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T