កម្សាន្ត៖ តារាសម្ដែងប្រុស លោក Song Joong Ki បានចេញមកសរសើរ ចំពោះភរិយា ដែលជាអតីតតារាសម្ដែងអង់គ្លេស Katy Louise Saunders ពីរឿងដ៏អស្ចារ្យដែលនាងបាននាំមកជូន លោក និងក្រុមគ្រួសារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងវគ្គទី ២៦ ខែធ្នូ នៅលើ YouTube កម្មវិធី Hello, This Is Choi Hwa Jeong ដែលតារាសម្ដែង Song Joong Ki បានបង្ហាញខ្លួនជាភ្ញៀវ បានជជែកជាមួយពិធីករ តារារូបនេះ ក៏បានចែករំលែកយ៉ាងច្រើនអំពីប្រពន្ធរបស់ខ្លួន ដោយបាននិយាយថា «ប្រពន្ធនិងកូនរបស់ខ្ញុំនៅអ៊ីតាលី ដូច្នេះនៅពេលដែលយើងមិនមានការថត យើងស្នាក់នៅប្រទេសអ៊ីតាលី។ កូនរបស់យើងនិយាយភាសាអ៊ីតាលី ហើយមានពេលខ្លះ ដែលខ្ញុំមិនយល់ពីអ្វីដែលពួកគេនិយាយ។ រឿងដែលដាក់សម្ពាធលើខ្ញុំ ដូច្នេះ ខ្ញុំចាប់ផ្តើមរៀនភាសាអ៊ីតាលី ប្រពន្ធរបស់ខ្ញុំក៏កំពុងរៀនភាសាកូរ៉េ ហើយជំនាញភាសារបស់នាងពិតជាអស្ចារ្យណាស់ នាងថែមទាំងបាននិយាយទៅកាន់ម្តាយរបស់ខ្ញុំថា ម៉ាក់ ញ៉ាំ ។ ទោះបីជានាងនិយាយមិនបានល្អឥតខ្ចោះក៏ដោយ តែគួរឲ្យស្រលាញ់ណាស់មែនទេ?»។
តារាប្រុសរូបនេះ ថែមទាំងបានបន្តទៀតថា «គ្រប់គ្នាដឹងពីរបៀបដែលជនជាតិកូរ៉េឱ្យតម្លៃលើសុជីវធម៌ ប៉ុន្តែប្រពន្ធខ្ញុំរឹតតែតឹងរ៉ឹងចំពោះសីលធម៌ និងការគោរព។ ខ្ញុំពិតជា ត្រូវប្រពន្ធខ្ញុំ ស្តីបន្ទោសខ្លាំងណាស់។ មានពេលមួយ អ្នកគ្រប់គ្រងរបស់ខ្ញុំកំពុងរង់ចាំខ្ញុំ ហើយបន្ទាប់ពី គាត់ចាកចេញ ប្រពន្ធរបស់ខ្ញុំបាននិយាយថា 'តើអ្នកគិតថាអ្នកជាអ្នកណា បានជាឱ្យអ្នកផ្សេងទៀតរង់ចាំដូច្នេះ?'»។
យ៉ាងណាមិញ តារាប្រុសរូបនេះ ក៏បានបន្ថែមថា មនុស្សដែលស្គាល់ពួកគេ ច្រើនតែនិយាយថា ប្រពន្ធរបស់លោក គឺល្អជាងលោកគ្រប់ផ្នែក។ ហើយតារាប្រុសរូបនេះ ក៏បាននិយាយថា នាងគឺល្អពេកសម្រាប់រូបលោក ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖