កម្សាន្ត៖ តារាសម្ដែងស្រី Marian Rivera បានចេញមកកម្សាន្តយ៉ាងរីករាយ ស្វាគមន៍ឆ្នាំថ្មី ជាមួយស្វាមី និងកូននៅឯរមណីយដ្ឋាន ស្រុកកំណើតរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាសម្ដែងស្រី Marian Rivera បានបង្ហោះរូបថតមួយសន្លឹក ដោយនិយាយថា គ្រួសាររបស់ខ្លួន បានប្រារព្ធពិធីចូលឆ្នាំថ្មីជាមួយគ្នា នៅរមណីយដ្ឋានមួយក្នុងស្រុក។ តារាស្រីរូបនេះ បានស្លៀកសម្លៀកបំពាក់បែបសាមញ្ញ តុបតែងខ្លួនស្រាលៗ និងកាន់ដៃស្វាមី ដោយក្ដីស្រឡាញ់។
គួររំឮកផងដែរថា Marian និង Dingdong Dantes ថ្មីៗនេះ បានប្រារព្ធខួបអាពាហ៍ពិពាហ៍ ១០ ឆ្នាំ ជាមួយនឹងពិធីមង្គលការទីពីររបស់ពួកគេ យ៉ាងផ្អែមល្ហែម ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖