កម្សាន្ត៖ នៅតែធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍ ជាមួយនឹងស្ទាយ៍តុបតែងខ្លួន របស់តារាចម្រៀងស្រី អ្នកនាង សុគន្ធ និសា ដែលតែងតែបង្ហាញពីរូបសម្រស់ដ៏ស្រស់ស្អាត ពេញនិយម មិនថា ពេលចូលរួមកម្មវិធី និងពេលចេញកម្សាន្ត ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីថ្មីៗនេះ តារាចម្រៀងស្រី អ្នកនាង សុគន្ធ និសា បានចេញមកអង្រួនចិត្តអ្នកគាំទ្រសាជាថ្មី ជាមួយនឹង ការបង្ហាញខ្លួន ក្នុងឈុតថ្មីដ៏ស្រស់ស្អាត ដែលនៅក្នុងនោះដែរ រូបនាង បានចេញមកក្នុងស្ទាយ៍ឈុតពណ៌ទឹកក្រូចចាស់យ៉ាងឆើតឆាយ ជាមួយនឹងការផាត់មុខ ស្ទាយ៍សក់យ៉ាងសមគ្នា ទៀតផង។
យ៉ាងណាមិញ បន្ទាប់ពីបានឃើញបែបនេះហើយ អ្នកគាំទ្រជាច្រើន នៅតែបង្ហាញការពេញចិត្ត ព្រមទាំងសរសើរ ទៅលើការបង្ហាញស្ទាយ៍ថ្មីជាមួយនឹងភាពស្រស់ស្អាត ពោរពេញដោយមន្តស្នេហ៍ និងសម្រស់កាន់តែក្មេងជាងវ័យ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖