អាកាសយានដ្ឋានអន្តរជាតិទាំង៣កម្ពុជា ទទួលបានអ្នកដំណើរជាង ៦លាននាក់ មានជើងហោះជាង៥ម៉ឺន ក្នុងឆ្នាំ២០២៤

//s9.kh1.co/d0/d085ea580853c77674804f16a9f887eb02b547aa.jpg
Khmerhome

 ២៣-មករា-២០២៥ ១០ព្រឹក · មួយថ្ងៃមុន

ក្នុងឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា ទទួលបានអ្នកដំណើរចេញចូលសរុបចំនួន ៦,២៤១,៨៤២នាក់ កើនជាង ២២% ដោយបានទទួលបានជើងហោះហើរសរុបចំនួន ៥៨ ៣៥៤ជើង កើនជាង ១៤% បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។

https://s9.kh1.co/__image/w=650,h=366,q=100/0f/0fc2f68a4059a3689fef6607bb43113f7cc33963.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា ទទួលបានអ្នកដំណើរចេញចូលសរុបចំនួន ៦,២៤១,៨៤២នាក់ កើនជាង ២២% ដោយបានទទួលបានជើងហោះហើរសរុបចំនួន ៥៨ ៣៥៤ជើង កើនជាង ១៤% បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ បើតាមការឱ្យដឹងពី លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល។

ក្នុងឆ្នាំ២០២៤ ការដឹកជញ្ជូនទំនិញចេញចូលតាមផ្លូវអាកាស មានចំនួនជិត ៨ម៉ឺនតោន កើនឡើង ៤០% បើធៀបទៅនឹងឆ្នាំ២០២៣។ បើតាមការបន្ត លោក ស៊ីន ចាន់សិរីវុត្ថា។

លោក បានបន្តទៀតថា ដោយឡែករយៈពេល២០ថ្ងៃ នៃដើមឆ្នាំ២០២៥នេះ ពោលគឺគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិទាំង៣ ទទួលបានជើងហោះហើរចេញ-ចូល(ទ្វេទិស) ជាមធ្យមចំនួន១៨៩ ជើងក្នុង១ថ្ងៃ។

បើតាមអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបន្ថែមថា មានមានក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិចំនួន ៣១ក្រុមហ៊ុន កំពុងធ្វើការហោះហើរចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិទាំង៣ ជាប្រចាំក្នុងនោះការហោះហើរចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចំនួន១៣១ ជើងក្នុងថ្ងៃ។

ការហោះហើរចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចំនួន ៥២ជើងក្នុងថ្ងៃ និងការហោះហើរចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុចំនួន៦ ជើងក្នុង១ថ្ងៃ។ ជាការបន្ថែមទៀត អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល។

នៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦.៧លាននាក់ កើន ២២.៩% ធៀបនឹងឆ្នាំ២០២៣។ បើតាម ក្រសួងទេសចរណ៍ បានបន្តថា ដោយឡែកក្នុងវិស័យដឹកជញ្ជូតាមផ្លូវអាកាស(អាកាសចរណ៍) ទើបតែងើបវិញជាលំដាប់បានប្រមាណ ៦៨% ឆ្នាំ២០២៤ តែប៉ុណ្ណោះ បើធៀបទៅនឹងស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ២០១៩៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T