ភ្នំពេញ៖ ដំណឹងដ៏ក្រៀមក្រំក្នុងវិស័យសិល្បៈ នៃការបាត់បង់ ពិធីការិនីព័ត៌មាន នូ មៈណេត្តថាណា បានទទួលមរណភាព ដោយសារ ជំងឺមហារីក នៅមន្ទីរពេទ្យថៃ ហើយពិធីបុណ្យសព នឹងចាប់ផ្ដើមនៅថ្ងៃ សៅរ៍ ទី០១ កុម្ភៈ ២០២៥។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះយោងតាម គណនីផ្ទាល់ខ្លួនរបស់ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបង្ហោះសាររំលែកនឹងបានចែករំលែក សពរបស់ពិធីការិនីព័ត៌មានរូពនេះ នឹងដឹកមកដល់ភ្នំពេញអាចនៅថ្ងៃអង្គារទី ២៨ មករា ឆ្នាំ២០២៥ស្អែកនេះ និងធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានប្អូនស្រីផ្ទាល់ក្នុងបុរីវិមានភ្នំពេញផ្លូវជា សុផារ៉ា 598។
បន្ទាប់ពីមរណភាពរបស់ ពិធីការិនីព័ត៌មាន នូ មៈណេត្តថាណា មានមិត្តរួមការងារ និងមិត្តភក្តិរបស់តារារូបនេះ បានចែករំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃសព នៅលើបណ្តាញសង្គមជាហូហែផងដែរ៕