ថាម៉ាត់ណាម៉ាត់ហ្នឹង! Amorim ថាលោកនៅតែចិញ្ចឹមចិត្តមិនដាក់ Rashford ឱ្យចូលលេង ដរាបណាគេនៅមិនកែរឿងមួយនេះ

//s9.kh1.co/ab/ab2d1de77550ecf061be93b9af64009804ac450a.jpg
កីទ្បា

 ២៩-មករា-២០២៥ ៣ល្ងាច · មួយថ្ងៃមុន

Amorim ថាលោកនៅតែចិញ្ចឹមចិត្តមិនដាក់ Rashford ឱ្យចូលលេង ដរាបណាគេនៅមិនកែរឿងមួយនេះ

បរទេស៖ អ្នកចាត់ការរបស់ Manchester United លោក Ruben Amorim បានមានប្រសាសន៍ដោយម៉ឺងម៉ាត់ថា លោកនឹងនៅតែមិនដាក់ខ្សែប្រយុទ្ធ Marcus Rashford ឱ្យចូលលេងឡើងវិញ ប្រសិនបើរូបគេនៅតែមិនផ្លាស់ប្តូរលើការហ្វឹកហាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Ruben Amorim និង Marcus Rashford
លោក Ruben Amorim និង Marcus Rashford

ជាការពិតណាស់ Rashford ត្រូវបានអ្នកចាត់ការថ្មីលោក Ruben Amorim ដកឈ្មោះចេញពីក្រុមមិនឱ្យចូលរួមប្រកួតចំនួន ១១ ប្រកួតមកហើយ ពោលគឺតាំងពីការប្រកួតទល់នឹង Manchester City កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២៤ មកម្ល៉េះ។

ក្នុងពេលថ្មីៗនេះ បន្ទាប់ពី Man UTD បានយកឈ្នះលើ Fulham ១-០ កាលពីថ្ងៃ អាទិត្យ កន្លងទៅ លោក Amorim បានចេញមុខបញ្ជាក់ពីស្ថានភាពរបស់ Rashford ជាថ្មីនៅក្នុងសន្និសីទកាសែតយ៉ាងដូច្នេះថា៖

វានៅតែជាហេតុផលដដែល ការហ្វឹកហាត់ និងរបៀប ដែលខ្ញុំត្រួតពិនិត្យអំពីអ្វី ដែលកីឡាករគួរធ្វើក្នុងជីវិតប្រចាំថ្ងៃ។ វាគឺជារៀងរាល់ថ្ងៃ...។ ប្រសិនបើរឿងទាំងអស់នោះមិនផ្លាស់ប្តូរទេ ខ្ញុំក៏នៅតែមិនផ្លាស់ប្តូរចិត្តរបស់ខ្ញុំ។ វាគឺជាស្ថានភាពដូចគ្នាសម្រាប់កីឡាករទាំងអស់។

លោក Ruben Amorim

គួរបញ្ជាក់ថា អនាគតរបស់ Rashford ជាមួយនឹង Man UTD ទំនងមិនអាចបន្តជាមួយគ្នាទៀតបានទេ ខណៈបច្ចុប្បន្នមានក្លិប ៣ ដែលកំពុងចាប់អារម្មណ៍លើខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ២៧ ឆ្នាំរូបនេះ រួមមាន Barcelona, Borussia Dortmund និង AC Milan៕

Marcus Rashford
Marcus Rashford

ប្រភព Sportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T