បរទេស៖ ខ្សែប្រយុទ្ធ Neymar Jr. ត្រូវបានគេរាយការណ៍ថា រូបគេនឹងទទួលបានប្រាក់ពលកម្មនៅក្លិប Santos ទាបជាងមុនឆ្ងាយ បើធៀបនឹងអំឡុងពេលរូបគេលេងក្លិប Al-Hilal របស់ អារ៉ាប៊ីសាអ៊ូឌីត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ Neymar និងក្លិប Al-Hilal បានព្រមព្រៀងគ្នា ដើម្បីបញ្ចប់កិច្ចសន្យាដែលនៅសេសសល់ហើយ បន្ទាប់ពីរូបគេលេងនៅទីនោះបានត្រឹមតែកន្លះរដូវកាលប៉ុណ្ណោះ ហើយតែងតែមានបញ្ហារបួសញាំញីខ្លាំងពេក ខណៈព័ត៌មានច្បាស់ការចុងក្រោយ គឺខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល វ័យ ៣២ ឆ្នាំបានយល់ព្រមផ្លាស់ទៅក្លិប Santos នៅឯស្រុកកំណើតវិញហើយ ហើយគ្រប់យ៉ាងគឺនៅរង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ។
យោងតាមការចុះផ្សាយដោយកាសែត Daily Mail បានឱ្យដឹងថា Neymar នឹងទទួលបានប្រាក់ឈ្នួលត្រឹមតែ ១៣៥,៥០៧ ផោន ឬប្រមាណជា (១៦.៨ ម៉ឺនដុល្លារអាមេរិក) ប៉ុណ្ណោះក្នុងមួយខែ ខណៈដែលចំនួននេះគឺខុសគ្នាឆ្ងាយខ្លាំងមែនទែន បើធៀបនឹងពេលដែលគេលេងនៅ Al-Hilal ដោយក្នុងកុងត្រារយៈពេល ១ ឆ្នាំគេទទួលបាន ១៣០ លានផោន ឬប្រមាណជា (១៦២ លានដុល្លារអាមេរិក) និងគិតជាខែគេទទួលបាន ១០.៨ លានផោន ឬប្រមាណជា (១២ លានដុល្លារអាមេរិក) ក្នុងមួយខែ៕
ប្រភព៖ Sportskeeda