លេងឪហើយ! កូនប្រុសរបស់ Cristiano Ronaldo ថាខ្សែប្រយុទ្ធរូបនេះល្អជាងឪពុកខ្លួន

//s9.kh1.co/58/580ca82d0b653c01bc2fac55ce9b4b969f34bf5d.jpg
កីទ្បា

 ៣០-មករា-២០២៥ ២ល្ងាច · ១៤ ម៉ោងមុន

កូនប្រុសរបស់ Cristiano Ronaldo ថាខ្សែប្រយុទ្ធរូបនេះល្អជាងឪពុកខ្លួន

បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានទម្លាយរឿងដ៏គួរឱ្យអស់សំណើចមួយថា កូនប្រុសរបស់គាត់ Mateo បានប្រាប់គាត់ ថា Kylian Mbappe គឺល្អជាងគាត់ ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៣៩ ឆ្នាំរូបនេះបានឆ្លើយតបទៅវិញថា គាត់គឺល្អជាង Mbappe ដោយសារគាត់គឺមានគ្រាប់បាល់ច្រើនជាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ronaldo និង Mbappe
Ronaldo និង Mbappe

ជាការពិតណាស់ Mbappe ត្រូវបានគេដឹងថា ជាអ្នកគាំទ្រដ៏ងប់ងល់ម្នាក់របស់ Cristiano Ronaldo ហើយគេតែងតែយកគម្រូ និងក្បាច់លេងពីកីឡាករសញ្ជាតិ ព័រទុយហ្គាល់ រូបនេះស្ទើរតែទាំងស្រុង ប៉ុន្តែផ្ទុយទៅវិញ Ronaldo បាននិយាយថា កូនប្រុសគាត់ Mateo បានមើលឃើញថា Mbappe ថាល្អជាងខ្លួនទៅវិញ ហើយមួយវិញទៀត គេក៏ជាអ្នកគាំទ្រម្នាក់របស់ខ្សែប្រយុទ្ធសញ្ជាតិ បារាំង រូបនេះផងដែរ។

ថ្លែងប្រាប់ La Sextra ខ្សែប្រយុទ្ធរបស់ Al-Nassr បាននិយាយយ៉ាងដូច្នេះថា៖

Mateo គាត់ពិតជាចូលចិត្ត Mbappe ណាស់។ គាត់ពេលខ្លះបានមកប្រាប់ខ្ញុំថា ហេប៉ា Mbappe គឺល្អជាងអ្នក។ ប៉ុន្តែខ្ញុំបានឆ្លើយទៅវិញ ដោយនិយាយថា ទេ ប៉ាគឺល្អជាងគាត់ ដោយសារប៉ាគឺមានគ្រាប់បាល់ច្រើនជាង៕

Cristiano Ronaldo
រូបភាពគ្រួសាររបស់ Ronaldo
រូបភាពគ្រួសាររបស់ Ronaldo

ប្រភព Sportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T