ធ្ងន់ហើយ! លោក Pep បានបញ្ចេញប្រត្តិកម្មរបស់ខ្លួនបែបនេះ ក្រោយឮថា Man City អាចជម្រុះជួប R.Madrid ឬ Bayern

//s9.kh1.co/ed/ed2f399ea2bbb0130c243690e80c50cb27e03a05.jpg
កីទ្បា

 ៣០-មករា-២០២៥ ៩ព្រឹក · ១៥ ម៉ោងមុន

លោក Pep បានបញ្ចេញប្រត្តិកម្មរបស់ខ្លួនបែបនេះ ក្រោយឮថា Man City អាចជម្រុះជួប R.Madrid ឬ Bayern

បរទេស៖ អ្នកចាត់ការរបស់ Manchester City លោក Pep Guardiola បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលបន្តិច នៅពេលដឹងថា ក្រុមរបស់ខ្លួនអាចនឹងត្រូវជួបជាមួយក្រុមខ្លាំង Real Madrid ឬ Bayern Munich នៅក្នុងការប្រកួតជម្រុះ (play off) ដើម្បីដណ្តើមកៅអីឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Pep Guardiola
លោក Pep Guardiola

ជាការពិតណាស់ ការប្រកួតវគ្គ League Phase គឺបានបញ្ចប់ត្រឹមយប់មិញនេះហើយ ហើយក្នុងនោះក៏បានរកឃើញក្រុមដែលត្រូវឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ និងក្រុមដែលត្រូវប្រកួតជម្រុះ (play off) ផងដែរ។

ក្នុងនោះ Man City គឺស្ថិតនៅលេខរៀងទី ២២ ក្នុងតារាងចំណាត់ថ្នាក់ ក្រោយឆ្លងកាត់ ៨ ប្រកួតកន្លងមក ពួកគេមាន ១១ ពិន្ទុ ដូច្នេះពួកគេនឹងត្រូវធ្វើការប្រកួតជម្រុះជាមុនសិន មុនទទួលបានកៅអីឡើងទៅកាន់វគ្គ ១៦ ក្រុម ហើយអ្វីដែលចាប់អារម្មណ៍តាមរយៈទម្រង់ថ្មីនេះ គឺពួកគេអាចនឹងត្រូវជួបក្រុមខ្លាំងដូចជា R.Madrid ឬ Bayern Munich។

រូបភាព
រូបភាព

ក្រោយទទួលបានដំណឹងបែបនេះ លោក Pep Guardiola បានមានប្រសាសន៍ដោយភ្ញាក់ផ្អើលយ៉ាងដូច្នេះថា៖

ពួកយើងអាចនឹងប្រឈមមុខជាមួយ Real Madrid ឬ Bayern... ដែលមួយគឺជាស្តេចនៅក្នុងពានរង្វាន់នេះ ហើយមួយទៀតគឺស្តេចលំដាប់ទី ២ ឬទី ៣ នៅក្នុងពានរង្វាន់នេះ៕

លោក Pep Guardiola
លោក Pep Guardiola
លោក Pep Guardiola

ប្រភព Fabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T