ផ្លូវការ! ទីបំផុតរកឃើញក្រុមដែលត្រូវឡើងដោយស្វ័យប្រវត្តិ និងក្រុមដែលត្រូវប្រកួតជម្រុះទៅវគ្គ ១៦ ក្រុមក្នុងពាន UCL ហើយ

//s9.kh1.co/3f/3fad972fb2173d1262266f8e68a3d940533b6db6.jpg
កីទ្បា

 ៣០-មករា-២០២៥ ៨ព្រឹក · ១៦ ម៉ោងមុន

ទីបំផុតរកឃើញក្រុមដែលត្រូវឡើងដោយស្វ័យប្រវត្តិ និងក្រុមដែលត្រូវប្រកួតជម្រុះទៅវគ្គ ១៦ ក្រុមក្នុងពាន UCL ហើយ

បរទេស៖ ក្រោយបញ្ចប់ការប្រកួតនៅវគ្គ League Phase ក្នុងពានរង្វាន់ Champions League ត្រឹមយប់មិញនេះ ទីបំផុតរកឃើញក្រុមទាំង ៨ ដែលត្រូវឡើងដោយស្វ័យប្រវត្តិ និងក្រុមចំនួន ១៦ ទៀត ដែលត្រូវប្រកួតជម្រុះ ដើម្បីដណ្តើមកៅអីឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/f1/f1cc9b60f9102cee0c027b25492fda3687cd5956.png

ក្រុមដែលទទួលបានកៅអីឡើងទៅកាន់វគ្គ ១៦ ក្រុមដោយស្វ័យប្រវត្តិ ក្នុងនោះរួមមាន Liverpool, Barcelona, Arsenal, Inter Milan, Atletico Madrid, Bayer Leverkusen, Lille និង Aston Villa។

ចំណែកក្រុមដែលត្រូវប្រកួតជម្រុះ (play off) រួមមាន Atalanta, Borussia Dortmund, Real Madrid, Bayern Munich, AC Milan, PSV, Paris Saint-Germain, Benfica, Monaco, Brest, Feyenoord, Juventus, Celtic, Manchester City, Sporting CP និង Club Brugge។

គួរបញ្ជាក់ថា ការប្រកួត Play off នឹងធ្វើឡើង ២ ជើង គឺនៅថ្ងៃទី ១១, ១២ និងទី ១៨, ១៩ ខែ កុម្ភៈ ដោយឡែកការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយវិញ នឹងធ្វើការប្រកួតនៅថ្ងៃទី ៤,៥ និងទី ១១,១២ ខែមីនា៕

រូបភាព
រូបភាព
រូបភាព
រូបភាព

ដកស្រង់ និងកែសម្រួលអត្ថបទ៖ Keylatop

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T