រកឃើញគូស្វាមីភរិយា 5គូ ឈ្នះរង្វាន់ដំំណើរកម្សាន្តទៅក្រេបទឹកឃ្មុំនៅកោះម៉ាល់ឌីវ ពីហ្វាន់តា និងស្ព្រៃ!

//s9.kh1.co/1c/1cb0bbb39cc0562fcfdd7b58dc96b3d24cbf1424.jpg
សង្គម

 ០៤-កុម្ភៈ-២០២៥ ៣ល្ងាច · មួយថ្ងៃមុន

ការទន្ទឹងរង់ចាំបានមកដល់ហើយ! កម្មវិធីផ្តល់សំណាងពី ហ្វាន់តា និងស្ព្រៃ សម្រាប់គូស្វាមីភរិយាថ្មីត្រូវបានបញ្ចប់ដោយក្តីរីករាយបំផុត ដែលគូស្វាមីភរិយាចំនួន 5 គូ បាន​ឈ្នះ​រង្វាន់ និងកំពុងធ្វើដំំណើរកម្សាន្តទៅ​ក្រេប​ទឹកឃ្មុំក្នុងក្តីស្រមៃរបស់ពួកគេនៅកោះម៉ាល់ឌីវ។

ភ្នំពេញ ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ – ការទន្ទឹងរង់ចាំបានមកដល់ហើយ! កម្មវិធីផ្តល់សំណាងពី ហ្វាន់តា និងស្ព្រៃ សម្រាប់គូស្វាមីភរិយាថ្មីត្រូវបានបញ្ចប់ដោយក្តីរីករាយបំផុត ដែលគូស្វាមីភរិយាចំនួន 5 គូ បាន​ឈ្នះ​រង្វាន់ និងកំពុងធ្វើដំំណើរកម្សាន្តទៅ​ក្រេប​ទឹកឃ្មុំក្នុងក្តីស្រមៃរបស់ពួកគេនៅកោះម៉ាល់ឌីវ។ ហ្វាន់តា និងស្ព្រៃ តែងតែបង្កើតបរិយាកាសសប្បាយរីករាយដ៏រស់រវើក និងស្រស់ស្រាយគ្រប់កម្មវិធី ដែលនេះសបញ្ជាក់ឱ្យឃើញថា ហ្វាន់តា និងស្ព្រៃ គឺជាដៃគូដ៏អស្ចារ្យបំផុតសម្រាប់ការប្រារព្ធពិធីអាពាហ៍ពិពាហ៍ដ៏រីករាយដែលមិនអាចបំភ្លេចបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ហ្វាន់តា និងស្ព្រៃ មានក្ដីសោមនស្សរីករាយសូមប្រកាសឈ្មោះអតិថិជនឈ្នះរង្វាន់អាពាហ៍ពិពាហ៍​​រួមមាន៖

  1. អ៉ឹង គីមហុង និង ម៉េង គីមហួយ
  2. សេង ច័ន្ទណារតន៏ និង ភោគ សុបញ្ញាវត្តី
  3. សេង ម៉េងហុង និង ដារ៉ា ពិសី
  4. ហឿន គឹមហ៊រ និង តាំង សុលីនដា
  5. រ៉ូយ គីមលាង និង មុន រ៉ូស្សា
រូបភាព
រូបភាព

ការប្រកាសអ្នកឈ្នះរង្វាន់ដ៏គួរឱ្យរំភើបរីករាយនេះ បានធ្វើឡើងនៅផ្សារ Eden Garden Mall រាជធានីភ្នំពេញ។ បន្ថែមពីនេះ យើងខ្ញុំសូមអបអរសាទរដល់គូស្វាមីភរិយាចំនួន ២០គូទៀត ដែលបានឈ្នះរង្វាន់ ទូរទស្សន៍ទំហំ ៥២ អ៉ីញ ចំនួន ២០ គ្រឿង សម្រាប់ប្រើប្រាស់នៅក្នុងគេហដ្ឋានរបស់គូស្វាមីភរិយាថ្មី! ការផ្តល់ជូនរង្វាន់របស់ ហ្វាន់តា និងស្ព្រៃដល់គូស្វាមីភរិយាក្នុងពិធីអាពាហ៍ពិពាហ៍ គឺជាសក្ខីភាពមួយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងនាំយកនូវភាពរីករាយឱ្យជីវិតកាន់តែស្រស់ស្រាយជូនអតិថិជន។

រូបភាព
រូបភាព

តើនឹងមានអ្វីបន្ទាប់?

ការផ្តល់រង្វាន់សម្រាប់គូស្វាមីភរិយាក្នុងពិធីអាពាហ៍ពិពាហ៍ពី ហ្វាន់តា និងស្ព្រៃ គឺទើបតែចាប់ផ្តើមប៉ុណ្ណោះ!

កម្មវិធីចាប់រង្វាន់បន្ទាប់នឹងប្រព្រឹត្តទៅម្តងទៀតនៅ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។ សូមកុំអោយឱកាសបន្ទាប់នេះរំលងអោយសោះ។ លក្ខខណ្ឌដើម្បីចូលរួម៖

  1. គ្រាន់តែជាវផលិតផល កូកា-កូឡា ស្ព្រៃ ហ្វាន់តា និងទឹកសូដាស្វេបស៍ (Coca-Cola, Sprite, Fanta & Schweppes) ចំណុះ 330ម.ល ឬ 1.5លីត្រសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍ នៅតាមទីតាំងហាងលក់​​​​ ភេសជ្ជៈបោះដុំនៅទូទាំង២៥ខេត្តក្រុង
  2. បំពេញរាល់ព័ត៌មានផ្ទាល់ខ្លួនលើបណ្ណផ្សងសំណាង សម្រាប់ឱកាសឈ្នះរង្វាន់ដោយការចាប់ឆ្នោត
រូបភាព
រូបភាព

លោកអ្នកអាចជាគូស្វាមីភរិយា ដែលមានឱកាសឈ្នះរង្វាន់ដ៏ពិសេសពីហ្វាន់តា និងស្ព្រៃ! សម្រាប់គូស្វាមីភរិយាថ្មីដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ឆាប់ៗនេះ អាចធ្វើការសាកសួរបន្ថែមដោយឥតគិតថ្លៃតាម 1800 20 2222។

សម្រាប់ព័ត៌មាន និងប្រូម៉ូសិនថ្មីៗ សូមតាមដានពួកយើងនៅលើគេហទំព័រហ្វេសប៊ុក៖ https://www.facebook.com/fanta.kh.cambodia

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

អំពីក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា)

ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡាកម្ពុជា) ជាក្រុមហ៊ុនផលិតនិងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រោងចក្រដ៏ទំនើបរបស់យើង (សម្ពោធដាក់ឱ្យដំណើរការក្នុងឆ្នាំ2016) មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលជាតំបន់សេដ្ឋកិច្ចឈានមុខគេមួយនៅរាជធានីភ្នំពេញ។ កូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា លីមីធីត ដែលជាក្រុមហ៊ុនដៃគូផលិតនិងចែកចាយកូកា-កូឡាធំបំផុតលំដាប់ទី5លើពិភពលោកផ្អែកលើបរិមាណ នៃក្រុមហ៊ុន The Coca-Cola Company ដោយមានសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុន The Coca-Cola Company នៅកម្ពុជា វៀតណាម ថៃ ឡាវ ចិនដីគោក និងប៉ែកខាងលិចនៃសហរដ្ឋអាមេរិក។ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) ផលិតភេសជ្ជៈចំនួន 14 មុខ មាន 8 ម៉ាកផលិតផល (8 Brands)៖ កូកា-កូឡា ស្រ្ពៃ ហ្វាន់តា ស្វេប ដាសានី ហ្វ្យូសធី អាឃ្វ័ររៀស និងសាំម៉ូរ៉ៃ (Coca-Cola, Sprite, Fanta, Schweppes, Dasani, Fuze Tea, Aquarius, and Samurai) ដែលក្នុងនោះចែកចេញជា 5ប្រភេទ រួមមាន​ ភេសជ្ជៈមានជាតិហ្គាស (Sparkling) ​តែ (Tea) ភេសជ្ជៈបង្កើនថាមពល (Energy Drinks) ទឹក(Water) និងភេសជ្ជៈបំពេញជាតិទឹក (Isotonic) ដែលកំពុងផ្គត់ផ្គង់ដល់អតិថិជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ កូកា-កូឡាកម្ពុជា មានបុគ្គលិកប្រមាណជាង 820នាក់ កំពុងបំពេញការងារដោយផ្ទាល់ និងប្រមាណជាង 8,000នាក់ទៀតបំពេញការងារដោយប្រយោល នៅទូទាំងប្រទេស។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង៖ Cambodia Beverage Company Ltd

សម្រាប់ព័ត៌មានបន្ថែម៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ តាមរយៈអ៉ីមែល [email protected]

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/ca/cacd76d31c53d2f44f78a0837f16161c67ccbc4c.jpg

យុទ្ធនាការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកជូនប្រពលរដ្ឋ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន នៅខេត្តត្បូងឃ្មុំរយៈពេល៥ថ្ងៃ រហូតដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥

 ០៤-កុម្ភៈ-២០២៥ 
 ២ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T