តៃវ៉ាន់៖ គ្រួសាររបស់ តារាសម្ដែងស្រី Barbie Hsu ត្រូវបានគេរាយការណ៍ថា បានយល់ព្រមអនុញ្ញាតឱ្យកូនទាំងពីររបស់តារាសម្តែងស្រីរូបនេះ ត្រឡប់ទៅទីក្រុងប៉េកាំងវិញ ដើម្បីរស់នៅជាមួយឪពុករបស់ពួកគេ ដែលជាអ្នកជំនួញ លោក Wang Xiaofei ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![Barbie Hsu](https://s9.kh1.co/__image/w=646,h=855,q=100/c7/c78b95ec35f652ccb098e103b2b5da1c9055d5bc.png)
កាលពីថ្ងៃទី ១១ ខែកុម្ភៈ ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានរាយការណ៍ថា គ្រួសាររបស់ តារាស្រី Barbie Hsu បានត្រៀមចិត្តសម្រាប់ Wang Xiaofei ដើម្បីយកកូនៗទាំងពីរ អាយុ 10 ឆ្នាំ និង អាយុ 8 ឆ្នាំ ដើម្បីរស់នៅជាមួយនឹងឪពុក។
![ Wang Xiaofei](https://s9.kh1.co/__image/w=650,h=868,q=100/59/59d2c693f9b18b8a131e891cc599a6c3c94d98d8.jpg)
យោងតាមប្រភព Ifeng បានរាយការណ៍ថា បន្ទាប់ពីការស្លាប់ របស់ Barbie Hsu ការមើលថែកូនរបស់នាង ត្រូវបានផ្ទេរទៅឱ្យអតីតស្វាមីដែលជាពាណិជ្ជករ លោក Wang Xiaofei ដែលយោងទៅតាមច្បាប់។ ទោះបីជាគ្រួសារខាង Barbie Hsu មានអារម្មណ៍ជ្រាលជ្រៅចំពោះក្មេងៗក៏ដោយ ក៏ពួកគេយល់ និងទទួលយកកិច្ចព្រមព្រៀងផ្លូវច្បាប់នេះ ដើម្បីផលប្រយោជន៍ល្អបំផុតរបស់កូនៗ។ ប្រភពជិតស្និទ្ធនឹង Barbie Hsu បានលើកឡើងថា ម្ដាយនាង បាននិយាយថា គ្រួសារ Hsu គាំទ្រ Wang Xiaofei ហើយសង្ឃឹមថា រូបលោកអាចចំណាយពេលវេលាបន្ថែមទៀត ដើម្បីមើលថែកូនៗ ក្រៅពីការងារដ៏មមាញឹករបស់ខ្លួន ដើម្បីជួយពួកគេ សម្របខ្លួនទៅនឹងបរិយាកាសរស់នៅថ្មី។
![Wang Xiaofei និងកូនៗ](https://s9.kh1.co/__image/w=650,h=432,q=100/94/94d0e5a66f1fa7355d6e716e692f58dc1269569a.png)
បច្ចុប្បន្ននេះ ប្រធានបទ «គ្រួសាររបស់នាងសង្ឃឹមថា Wang Xiaofei ថែរក្សាកូនទាំងពីរឱ្យបានល្អ» គឺជាប្រធានបទដែលកំពុងពេញនិយមលំដាប់លេខ 1 នៅលើ Weibo ដែលមានអ្នកចូលមើល និងមតិរាប់លាន៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
![Wang Xiaofei និង Barbie Hsu](https://s9.kh1.co/__image/w=650,h=571,q=100/7a/7acf1c2d1cab2d069c96779c4d22d2b5a3515060.jpg)
![Wang Xiaofei និង Barbie Hsu](https://s9.kh1.co/__image/w=650,h=434,q=100/4d/4d75372c229825c4362ea5c39a6cc1f6a12d90cf.jpg)
![Barbie Hsu](https://s9.kh1.co/__image/w=650,h=646,q=100/2c/2ca1c57a939fa5e65f47ffd955d14908443e16b1.png)
![Barbie Hsu](https://s9.kh1.co/__image/w=650,h=865,q=100/3b/3be0b16fd94ad48c4eb1fceadaa9ff3bd81d1b57.jpg)
![Barbie Hsu](https://s9.kh1.co/__image/w=577,h=751,q=100/78/7890565a877d455583d7ae92d2013a8e1dd41db3.png)
![Wang Xiaofei](https://s9.kh1.co/__image/w=650,h=1056,q=100/01/01aa26e1feb630b8958ae4951b99e31e806b2adc.jpg)
![Wang Xiaofei](https://s9.kh1.co/__image/w=650,h=490,q=100/cb/cb415753c4f0712d70521e4554747a844f392f3b.jpg)
![Wang Xiaofei](https://s9.kh1.co/__image/w=650,h=426,q=100/e5/e5448b7e875259947264a9b97076815154e44da5.jpg)