កម្សាន្ត៖ Hyomin ដែលជាសមាជិកក្រុមចម្រៀងនារី T-ara ដ៏ល្បីល្បាញបានបង្ហើបដំណឹងល្អប្រាប់អ្នកគាំទ្រ ថានាងនឹងរៀបអាពាហ៍ពិពាហ៍នាពេលឆាប់ៗនេះហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![Hyomin](https://s9.kh1.co/__image/w=650,h=452,q=100/d9/d9dd572f520940561b20e8cf1cd2ac21ca06f3b5.png)
ថ្មីៗនេះមានព័ត៌មានចចាមអារ៉ាមបានផ្ទុះឡើង ទាក់ទងនឹងមង្គលការរបស់នាងដែលនឹងរៀបចំឡើងក្នុងរយៈពេលដ៏ខ្លីខាងមុខគឺខ្ទង់ខែមេសាខាបមុខនេះឯង ហើយឥឡូវនេះ នាថ្ងៃទី១២ខែកុម្ភៈនេះ Hyomin បានចេញមុខមកទទួលស្គាល់ថាព័ត៌មាននោះជាការពិត គឺនាងកំពុងរៀបចំពិធីមង្គលការពិតមែន។
![Hyomin](https://s9.kh1.co/__image/w=650,h=813,q=100/1f/1f8f5d14d926dd86d1b8f28d8a19e1710f636ef6.png)
មានដំណឹងល្ហៀងៗថា Hyomin នឹងរៀបមង្គលការជាមួយនឹងមិត្តប្រុសធ្វើការខាងផ្នែកហិរញ្ញវត្ថុ និងមិនមែនជាតារានោះឡើយ ហើយពួកគេបានរៀបចំមង្គលការបែបផ្ទាល់ខ្លួន ដោយបានអញ្ជើញញាតិមិត្តចូលរួមរួចអស់ហើយ៕
![Hyomin](https://s9.kh1.co/__image/w=650,h=520,q=100/e2/e296bf1851cc12a5ec70b1eef5b89a759211659b.png)
![Hyomin](https://s9.kh1.co/__image/w=650,h=434,q=100/f4/f4ac68ecac28390b23f8b593afc4ea7ad4850a9d.png)
![Hyomin](https://s9.kh1.co/__image/w=650,h=848,q=100/f3/f3188a043ed48cd6f0df846d1a38ae404b4f7dba.png)
ប្រភព៖ allkpop