កម្សាន្ត៖ ដំណឹងមរណភាពរបស់តារាសម្ដែងស្រី Barbie Hsu បានធ្វើឲ្យអ្នកគាំទ្រនិងសិល្បករសិល្បការិនីទូទាំងពិភពលោក ពិតជាមានការតក់ស្លុតនិងភ្ញាក់ផ្អើលខ្លាំងណាស់ ហើយមកទល់ពេលនេះទោះសពរបស់នាងបានបូជាសល់តែធាតុរួចហើយក្ដី ក៏អ្នកគាំទ្រនៅតែអាឡោះអាល័យនាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![Barbie Hsu](https://s9.kh1.co/__image/w=650,h=406,q=100/88/88d237eeed3e1b8a9d28b5e1c78934d7a349e221.png)
ថ្មីៗនេះ ទន្ទឹមនឹងការសោកស្ដាយក៏ដូចជាខូចចិត្តរបស់លោក Koo Jun Yup ឬហៅថា DJ Koo ដែលជាស្វាមីរបស់អ្នកស្រីនោះ វីដែអូឃ្លីបមួយត្រូវបានបង្ហោះនិងចែកចាយពេញបណ្ដាញសង្គម ដែលរម្លឹកពីអនុស្សាវរីយ៍កាលនាងនិង Dj Koo បានចួបគ្នាជាលើកដំបូង ខណៈដែលអ្នកទាំងពីរធ្លាប់បានទាក់ទងគ្នាម្ដងរួចមកហើយ។
![Barbie Hsu](https://s9.kh1.co/__image/w=650,h=805,q=100/f6/f6e6a388b2a64624a463132515f3f796b496fe12.png)
ពួកគេចួបគ្នាជិត២០ឆ្នាំមុន ក្នុងកម្មវិធីជជែកកម្សាន្តរបស់តៃវ៉ាន់មួយមានឈ្មោះថា 100Entertainment ដោយក្នុងនោះ Dj Koo បានញញិមនិងសម្លឹងមើល Barbie Hsu ដោយខ្សែភ្នែកស្រទន់និងស្មោះត្រង់។ Barbie Hsu បានសរសើរ Dj Koo ថាគាត់ពិតជាឡូយខ្លាំងណាស់ ទើប Dj Koo តបមកវិញថា "អរគុណ" ។
![Dj Koo និង Barbie Hsu](https://s9.kh1.co/__image/w=650,h=433,q=100/31/31911dc02dca1a6e729a6fce88cb36276038acf8.png)
ទោះពួកគេទើបតែបានរៀបការកាលពីឆ្នាំ២០២២ ក៏ដោយក៏ស្នេហារបស់ពួកគេនៅតែដក់ជាប់ក្នុងចិត្តអ្នកគាំទ្រ និងចូលរួមសម្ដែងការសោកស្ដាយដល់ការបាត់បង់ភរិយាជាទីស្រលាញ់ទៅកាន់លោក Dj Koo ផងដែរ៕
![Dj Koo និង Barbie Hsu កាលចួបគ្នាលើកដំបូង](https://s9.kh1.co/__image/w=650,h=375,q=100/d6/d63bb012aee50e21d9b80b110a7a1b0e73fb7454.png)
![Dj Koo និង Barbie Hsu កាលចួបគ្នាលើកដំបូង](https://s9.kh1.co/__image/w=647,h=394,q=100/ac/ac7f480fec0b6b702e7ae84b07e4b6f848985c1b.png)
ប្រភព៖ allkpop