ប្រជាពលរដ្ឋ មានដីធ្លីភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ បានទទួលវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ៧០៧បណ្ណ

//s9.kh1.co/26/2637d57a4572b445db76505fa9148bcbabc7c6cc.jpg
Khmerhome

 ២០-កុម្ភៈ-២០២៥ ៣ល្ងាច · មួយថ្ងៃមុន

លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៧០៧បណ្ណ ជូនប្រជាពលរដ្ឋ ដែលមានដីធ្លីនៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

https://s9.kh1.co/__image/w=650,h=434,q=100/ba/ba83514de2a6a078ca441db3f181649169d187a0.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កណ្តាល៖ លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៧០៧បណ្ណ ជូនប្រជាពលរដ្ឋ ដែលមានដីធ្លីនៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

គិតមកដល់ពេលនេះ ការចុះបញ្ជីបាន ៦០ឃុំ/សង្កាត់លើ ១២៧ឃុំ/សង្កាត់ និង៥៣១ភូមិ លើ១០១០ភូមិ គឺស្មើនឹង៥៣% នៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៥២,៦៤៦ក្បាលដី។ បើតាមរបាយការណ៍របស់ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល។

នៅក្នុងពិធីខាងលើនាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ទីតាំងនៅវត្តបុទុមគង្គារស្ទឹង លោក ព្រំ ឆាត បានបន្តថា ក្នុងនោះ បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣៨៩,៩៨៣បណ្ណ និងចែកបណ្ណជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន២៣១លើកស្មើនឹង ៣១៤,០៨៧បណ្ណ ហើយថ្ងៃនេះគឺជាលើកទី២៣២ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋស្ថិតនៅភូមិស្ទឹង២ ចំនួន ៧០៧បណ្ណ ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោក ខុន សេរីរដ្ឋា បានអញ្ជើញជាអធិបតីក្នុងពិធីខាងលើ បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលនៅក្នុងភូមិស្ទឹង២ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទាំង ៧០៧បណ្ណ ចាប់ពីពេលនេះតទៅមានសិទ្ធ លើអចលនវត្ថុ អាចប្រើប្រាស់ និងអាចចាត់ចែង បានតាមតម្រូវការចាំបាច់ និងស្របតាមច្បាប់។

ថ្លែងនូវការចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋទាំងអស់ ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាឱកាសនេះ លោក ខុន សេរីរដ្ឋា បានស្នើដល់ប្រជាពលរដ្ឋត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាឯកសារនេះឱ្យបានត្រឹមត្រូវ ប្រើប្រាស់បានចំគោលដៅ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដើម្បីគាំទ្រដល់ការកសាងជីវភាពគ្រួសារឱ្យបានកាន់តែល្អប្រសើរ។

លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល សម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណចំពោះប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ជាពិសេស មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តដែលជាប្រតិបត្តិករផ្ទាល់ និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹក និងមិនខ្លាចពីការនឿយហត់ នៅក្នុងដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជំរុញការងារចេញ ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឲ្យបានចេញជាផ្លែផ្កានាពេលនេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T