រុះរើឈុតធំ! ក្រោយធ្លាក់ពី UCL ឥឡូវលោក Pep ត្រៀមឱ្យ Man City បញ្ចេញកីឡាករឈុតដំបូង ៨ នាក់នេះចេញ

//s9.kh1.co/eb/ebca3260c59091c5b66b11f778002cbd85c2ad2a.jpg
កីទ្បា

 ២១-កុម្ភៈ-២០២៥ ១០ព្រឹក · មួយថ្ងៃមុន

ក្រោយធ្លាក់ពី UCL ឥឡូវលោក Pep ត្រៀមឱ្យ Man City បញ្ចេញកីឡាករឈុតដំបូង ៨ នាក់នេះនៅរដូវកាលក្រោយ

បរទេស៖ យោងតាមការចុះផ្សាយដោយសារព័ត៌មាន The Mirror បានឱ្យដឹងថា អ្នកចាត់ការទូទៅលោក Pep Guardiola បានត្រៀមរួចរាល់ហើយ ដើម្បីប្រាប់ទៅថ្នាក់លើក្លិប Manchester City ឱ្យបញ្ចេញកីឡាករក្នុងឈុតដំបូងដល់ទៅ ៨ នាក់នៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Pep Guardiola
លោក Pep Guardiola

កីឡាករទាំង ៨ នាក់ ដែលលោក Pep នឹងអនុញ្ញាតឱ្យចាកចេញទាំងនោះ រួមមាន Jack Grealish, John Stones, Ilkay Gundogan(ផុតកិច្ចសន្យា), Bernardo Silva, Kyle Walker, Ederson, Kevin de Bruyne(ផុតកិច្ចសន្យា) និង Mateo Kovacic។

ទោះបីជាកីឡាករទាំង ៨ នាក់ខាងលើ សុទ្ធសឹងជាអ្នក ដែលមានស្នាដៃជួយឱ្យក្រុមមេឃខៀវទទួលបានភាពជោគជ័យពីមុនក៏ពិតមែន ប៉ុន្តែបច្ចុប្បន្នពួកគេសុទ្ធតែជាកីឡាករ ដែលមានវ័យក្បែរ និងលើស ៣០ ឆ្នាំហើយ ដូច្នេះនៅក្នុងខណៈពេលនេះ លោក Pep កំពុងរៀបចំផែនការ ដើម្បីអភិវឌ្ឍលើកីឡាករវ័យក្មេងវិញម្តង៕

កីឡាករ Man City
កីឡាករ Man City

ប្រភព Sportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T