ក្តៅៗ! Barcelona ត្រៀមលក់ខ្សែប្រយុទ្ធរបស់ខ្លួនរូបនេះចេញហើយ

//s9.kh1.co/02/02e4f35da359c89511ed9e5e18cdda8c1486c562.jpg
កីទ្បា

 ២១-កុម្ភៈ-២០២៥ ២ល្ងាច · ១៨ ម៉ោងមុន

Barcelona កំពុងរៀបចំលក់ខ្សែប្រយុទ្ធរបស់ខ្លួនរូបនេះចេញហើយ

បរទេស៖ យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ក្លិបអ្នកមានបុណ្យ FC Barcelona គឺបានរៀបចំរួចរាល់ហើយ ដើម្បីលក់ខ្សែប្រយុទ្ធ Vitor Roque ទៅឱ្យក្លិប Palmeiras របស់ ប្រេស៊ីល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Vitor Roque
Vitor Roque

ប្រភពដដែលបានបន្ថែមថា នៅក្នុងខណៈពេលនេះការចរចាកំពុងតែបន្ត ប៉ុន្តែងាកមកកាន់ក្លិប Real Betis ដែលកំពុងខ្ចីជើងខ្សែប្រយុទ្ធសញ្ជាតិ ប្រស៊ីល វ័យ ១៩ ឆ្នាំរូបនេះឯណេះវិញ ក៏មានឆន្ទៈចង់ចុះកិច្ចព្រមព្រៀងយករូបគេជាអចិន្ត្រៃយ៍ផងដែរ។

គួរបញ្ជាក់ថា Vitor Roque ត្រូវបាន Barcelona ចុះកុងត្រាយកបានពីក្រុម Athletico-PR របស់ ប្រេស៊ីល កាលពីរដូវក្តៅមុន ក្នុងតម្លៃ ៣០ លានអឺរ៉ូ ឬប្រមាណជា (៣១ លានដុល្លារអាមេរិក) ប៉ុន្តែខ្សែប្រយុទ្ធវ័យក្មេង ហាក់បង្ហាញសមត្ថភាពពុំសូវគាប់ប្រសើរទាល់តែសោះ លុះចុងក្រោយក្លិបអ្នកមានបុណ្យក៏បានសម្រេចចិត្តដាក់រូបគេឱ្យក្លិប R.Betis ខ្ចីជើងកន្លះរដូវកាលសិន៕

Vitor Roque
Vitor Roque

ប្រភព Fabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T