ចុមត្រង់ៗចឹងហ្មង! Lamine Yamal ប្រាប់ថាក្នុងអាជីពរបស់គេ គឺគ្មានផ្លូវទៅលេងឱ្យក្លិបមួយនេះដាច់ខាត

//s9.kh1.co/60/6009efaf72e31b9d4e56820c1e837f7dff47123f.jpg
កីទ្បា

 ២១-កុម្ភៈ-២០២៥ ១១ព្រឹក · មួយថ្ងៃមុន

Lamine Yamal ថាក្នុងអាជីពរបស់គេ គឺគ្មានផ្លូវទៅលេងឱ្យក្លិបមួយនេះដាច់ខាត

បរទេស៖ ខ្សែប្រយុទ្ធវ័យក្មេងរបស់ Barcelona កីឡាករ Lamine Yamal បាននិយាយយ៉ាងដាច់អហង្ការថា រូបគេគឺគ្មានផ្លូវទៅលេងឱ្យក្លិបអធិរាជស Real Madrid ជាដាច់ខាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lamine Yamal ទល់នឹង Real Madrid
Lamine Yamal ទល់នឹង Real Madrid

ជាការពិតណាស់ ជុំវិញពាក្យសម្តីបែបនេះរបស់ខ្សែប្រយុទ្ធសញ្ជាតិ អេស្ប៉ាញ វ័យ ១៧ ឆ្នាំ អាចថាមិនមែនជារឿងជាភ្ញាក់ផ្អើលប៉ុន្មានទេ ព្រោះយើងដឹងហើយថា Real Madrid និង Barcelona គឺជាគូប្រជែងដ៏ស្វិតស្វែងនឹងគ្នាអស់រយៈពេលយូរឆ្នាំមកហើយ ហើយជាទូទៅក៏កម្រមានកីឡាកររបស់ក្លិបពួកគេណា បានដោះដូរក្លិបគ្នាលេងទៅវិញទៅមកផងដែរ។

ថ្មីៗនេះ Lamine Yamal ត្រូវបានគេសួរថា តើគាត់នឹងគិតយ៉ាងណា ប្រសិនបើ Real Madrid ដាក់សំណើចង់បានអ្នក? ភ្លាមនោះខ្សែប្រយុទ្ធម្ចាស់ពាន Euro ២០២៤ បានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖

ផ្ទេរទៅ Real Madrid ថ្ងៃណាមួយ? គ្មានផ្លូវទេ។ មិនអាចទៅរួចទេ។ Real Madrid គឺទេ៕

កីឡាករ Lamine Yamal
កីឡាករ Lamine Yamal
កីឡាករ Lamine Yamal

ប្រភព Fabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T