បរទេស៖ អតីតខ្សែប្រយុទ្ធជម្រើសជាតិ អង់គ្លេស និង Newcastle លោក Alan Shearer បានចុចឈ្មោះក្រុមអធិរាជស Real Madrid ថានឹងអាចឈ្នះពានរង្វាន់ Champions League នៅរដូវកាល ២០២៤-២០២៥ នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Alan Shearer បានបង្ហាញក្តីជឿជាក់លើក្រុមការពារតំណែងជើងឯកពាន អឺរ៉ុប បែបនេះ បន្ទាប់ពីពួកគេបានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ នៅក្នុងការប្រកួត playoff ទាំង ២ ជើងទល់នឹងក្រុម Manchester City ដោយសរុបលទ្ធផល ពួកគេបានយកឈ្នះក្នុងលទ្ធផល ៦ ទល់នឹង ៣។
ទាក់ទងនឹងរឿងខាងលើ លោក Alan Shearer បានមានប្រសាសន៍ពីក្រុមម្ចាស់ជើងឯកពាន UCL ១៥ សម័យយ៉ាងដូច្នេះថា៖
ពួកគេគឺកំពុងគ្រោះថ្នាក់ខ្លាំងណាស់។... ការប្រកួត ២ ជើងទល់នឹង Man City ទាំងក្នុងដី និងក្រៅដី វានឹងក្លាយជាការព្រមានដ៏ធំមួយទៅកាន់ក្រុមទាំងអស់ ដែលកំពុងបន្តក្នុងពានរង្វាន់ អឺរ៉ុប។ បាទ ខ្ញុំនឹងដាក់ពួកគេ ថាជាក្រុមនឹងឈ្នះ(UCL) រដូវកាលនេះ ប្រាកដណាស់។

គួរបញ្ជាក់ថា ការចាប់ឆ្នោតវគ្គ ១៦ ក្រុមចុងក្រោយនៃពាន UCL បានធ្វើឡើងរួចរាល់ហើយកាលពីល្ងាចថ្ងៃ សុក្រ ទី ២១ ម្សិលមិញ ក្នុងនោះ Real Madrid គឺនឹងត្រូវជួបជាមួយក្រុមរួមលីគ Atletico Madrid៕

ប្រភព៖ Metro