ទំនងអត់? Man UTD ចង់បានខ្សែបម្រើជម្រើសជាតិ អង់គ្លេស រូបនេះ មកជំនួសខ្ញីចាស់ Casemiro

//s9.kh1.co/22/222473a516ed375920dd675571df5ce574894dbf.jpg
កីទ្បា

 ២២-កុម្ភៈ-២០២៥ ១១ព្រឹក · ១៤ ម៉ោងមុន

Man UTD ចង់បានខ្សែបម្រើជម្រើសជាតិ អង់គ្លេស រូបនេះ មកជំនួសខ្ញីចាស់ Casemiro

បរទេស៖ យោងតាមការចុះផ្សាយដោយសារព័ត៌មាន Caught Offside បានឱ្យដឹងថា ក្លិបបិសាចក្រហម Manchester United ចង់ចុះកុងត្រាយកខ្សែបម្រើរបស់ Crystal Palace កីឡាករ Adam Wharton នៅរដូវក្តៅខាងមុខ ដើម្បីជំនួសកន្លែង Casemiro។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Adam Wharton
 Adam Wharton

ជាការពិតណាស់ អនាគតរបស់ Casemiro ក្នុងការបន្តស្នាក់នៅទឹកដី Old Trafford បានរង្គោះរង្គើរតាំងតែពីទីផ្សារដោះដូរកីឡាករនាខែ មករា មកម្ល៉េះ បន្ទាប់ពីរូបគេពុំសូវមាននាទីលេងក្រោមការដឹកនាំរបស់លោក Ruben Amorim ហើយទន្ទឹមនឹងនេះមានសេចក្តីរាយការណ៍ថា Man UTD គឺគ្រោងលក់រូបគេចេញទៅឱ្យក្លិបនៅ អារ៉ាប៊ីសាអ៊ូឌីត និង អាមេរិក ដ្បិតកិច្ចសន្យារបស់គេនៅសល់ដល់ខែ មិថុនា ឆ្នាំ ២០២៦ ក៏ដោយ។

ងាកមកកាន់ Adam Wharton វិញ រូបគេត្រូវបានគេរំពឹងថា នឹងក្លាយជាបេក្ខភាពដ៏សក្តិសមបំផុតដើម្បីជំនួសតំណែងខ្សែបម្រើសញ្ជាតិ ប្រេស៊ីល វ័យ ៣២ ឆ្នាំ ព្រោះរូបគេបច្ចុប្បន្នទើបតែមានវ័យ ២១ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែគេអាចក្លាយជាកម្លាំងចលករដ៏សំខាន់របស់ Crystal Palace នៅ Premier League ហើយមិនត្រឹមតែប៉ុណ្ណោះ រូបគេក៏បានជាប់ជម្រើសជាតិ អង់គ្លេស ជាលើកដំបូងកាលពី Euro ២០២៤ ផងដែរ៕

 Adam Wharton
 Adam Wharton

ប្រភព Sportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T