មិនមែន Neymar ទេ តែ Yamal បានចុចឈ្មោះម្នាក់នេះវិញ ថាជាកីឡាករដែលគេចង់ឱ្យ Barca ចុះកុងត្រាមកលេងជាមួយខ្លួន

//s9.kh1.co/4a/4a55b06ef2747a3f488d3fc206772ca65824aefc.jpg
កីទ្បា

 ២២-កុម្ភៈ-២០២៥ ៣ល្ងាច · ១០ ម៉ោងមុន

មិនមែន Neymar ទេ តែ Yamal បានចុចឈ្មោះម្នាក់នេះវិញ ថាជាកីឡាករដែលគេចង់ឱ្យ Barca ចុះកុងត្រាមកលេងជាមួយខ្លួន

បរទេស៖ ខ្សែប្រយុទ្ធវ័យក្មេងរបស់ Barcelona កីឡាករ Lamine Yamal បានទម្លាយច្បាស់ៗ អំពីឈ្មោះកីឡាករបច្ចុប្បន្នម្នាក់ ដែលគេចង់ឱ្យ Barcelona ចុះកុងត្រាមកលេងនៅលើទីលានជាមួយខ្លួន ប៉ុន្តែរឿងដែលភ្ញាក់ផ្អើល គឺគេមិនបានជ្រើសរើសយក Neymar Jr. ដែលជាវីរបុរសក្លិប និងជានិមិត្តរូបរបស់ខ្លួននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lamine Yamal 
Lamine Yamal 

ជាការពិតណាស់ បើនិយាយពីឈ្មោះ Lamine Yamal នរណាក៏បានស្គាល់ដែរ ថារូបគេគឺជាកីឡាករ ដែលពោរពេញដោយទេពកោសល្យម្នាក់របស់ Barcelona ជាពិសេស គេគឺមានរបៀបលេង និងចង្វាក់ញាក់ផ្សេងៗស្រដៀងនឹង Neymar ផងដែរ ប៉ុន្តែផ្ទុយទៅវិញ នៅពេលនិយាយអំពីឈ្មោះកីឡាករ ដែលគេចង់ឱ្យក្លិបអ្នកមានបុណ្យចុះកុងត្រាមកលេងជាមួយខ្លួន គេបានជាចុចឈ្មោះរបស់ Jamal Musiala ដែលជាខ្សែបម្រើវ័យក្មេងរបស់ Bayern Munich និងជម្រើសជាតិ អាល្លឺម៉ង់ ទៅវិញ។

 Jamal Musiala
 Jamal Musiala

ថ្មីៗនេះនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយកាសែត អេស្ប៉ាញ Mundo Deportivo ខ្សែបម្រើវ័យ ១៩ ឆ្នាំ ត្រូវបានគេឱ្យជ្រើសរើសកីឡាករក្រៅពីកីឡាករ Barca ៣ នាក់ ដែលបានបំផុសចិត្តគំនិតរបស់គាត់បំផុត ភ្លាមនោះ Yamal បានឆ្លើយដោយមិនស្ទាក់ស្ទើរថា៖

Musiala, Neymar និង Savinho។

កីឡាករ Lamine Yamal

បន្ទាប់មកទៀត គេបានតម្រូវឱ្យគាត់ជ្រើសរើសកីឡាករម្នាក់ ដែលគាត់ចង់ឱ្យ Barca ចុះកុងត្រាមករួមក្រុមវិញម្តង ភ្លាមនោះ Yamal ដដែលបានឆ្លើយតបទៅវិញថា៖

អ្នកចង់ឱ្យខ្ញុំនិយាយឈ្មោះ Neymar មែនទេ... ប៉ុន្តែទេ ម្នាក់នោះជា Musiala ដែលកំពុងលេងនៅ Bayern Munich៕

កីឡាករ Lamine Yamal
កីឡាករ Lamine Yamal និង Jamal Musiala
កីឡាករ Lamine Yamal និង Jamal Musiala

ប្រភព Metro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T