Jennifer Lopez ទិញផ្ទះថ្មី ស្អាតប្រណីត ក្រោយ »»-លែ»»-ង»»-លះ»»-គ្នា ជាមួយ អតីតស្វាមី

//s9.kh1.co/6e/6e4bc0b5e8e5895d7f1a513ef90ef6fb7b551ef6.jpg
តារា & កម្សាន្ដ

 ២៥-កុម្ភៈ-២០២៥ ៩ព្រឹក · ៦ ម៉ោងមុន

តារាចម្រៀងស្រី Jennifer Lopez បានទិញផ្ទះធំមួយ ដ៏ស្រស់ស្អាតប្រណីត គួរឲ្យចង់រស់នៅ ក្រោយ លែងលះគ្នាដាច់ស្រេច ពីអតីតស្វាមី លោក Ben Affleck។

កម្សាន្ត៖ តារាចម្រៀងស្រី Jennifer Lopez ត្រូវបានគេរាយការណ៍ថា ទើបតែបានទិញផ្ទះធំមួយនៅ Hidden Hills, Los Angeles ដែលជាលំនៅដ្ឋានថ្មីរបស់នាង បន្ទាប់ពី នាងបានបញ្ចប់ការលែងលះ​ជាមួយងអតីតស្វាមី លោក Ben Affleck

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jennifer Lopez
Jennifer Lopez

យោងតាម ​​TMZ បានឲ្យដឹងថា វីឡានេះត្រូវបានចុះបញ្ជីលក់ក្នុងតម្លៃ ២១ លានដុល្លារ ។ ប៉ុន្តែ​ វាមិនច្បាស់ទេថា Jennifer Lopez ចំណាយប៉ុន្មានសម្រាប់ផ្ទះមួយនេះ ប៉ុន្តែប្រភពបាននិយាយថា តារាចម្រៀងរូបនេះ ទទួលបាន កិច្ចព្រមព្រៀងដ៏អស្ចារ្យ។ 

Jennifer Lopez និង អតីតស្វាមី Ben Affleck
Jennifer Lopez និង អតីតស្វាមី Ben Affleck

អចលនទ្រព្យនេះ មានទំហំ ជាង ១០,០០០ ម៉ែត្រការ៉េ ជាមួយនឹង ផ្ទះធំមានទំហំ ៩៣៣ ម៉ែត្រការ៉េ។ លើសពីនេះ ក៏មាន​ផ្ទះសម្រាប់ភ្ញៀវ ឃ្លាំង ក្រោលគោ ទីលានជិះសេះ អាងហែលទឹក។ ចំណែក ខាងក្នុងផ្ទះ មានបំពាក់ដោយបរិក្ខារជាច្រើនដូចជា រោងកុន ផ្ទះបាយធំទូលាយ កន្លែងហាត់ប្រាណ ជាដើម។

រូបភាពផ្ទះថ្មី
រូបភាពផ្ទះថ្មី

Jennifer Lopez បានស្វែងរកទិញផ្ទះ អស់រយៈពេលប្រាំមួយខែមកហើយ ចាប់តាំងពី នាងបានចែកផ្លូវជាមួយ Ben Affleck កាលពីរដូវក្តៅឆ្នាំមុន។ ហើយដំណឹង​នៃ​ការ​ទិញ​ផ្ទះ​ថ្មី​របស់ Jennifer ត្រូវ​បាន​ចុះ​ផ្សាយ​ នៅ​ក្នុង​សារព័ត៌មាន​អាមេរិក​ភ្លាមៗ បន្ទាប់​ពី​ នាង​បាន​លែងលះ​គ្នា​ជា​ផ្លូវ​ការ និង​បាន​ក្លាយ​ជា​អ្នក​នៅ​លីវ​ស្រប​ច្បាប់ ​នៅ​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez
Jennifer Lopez 
Jennifer Lopez 
Jennifer Lopez និង អតីតស្វាមី Ben Affleck
Jennifer Lopez និង អតីតស្វាមី Ben Affleck
Jennifer Lopez និង អតីតស្វាមី Ben Affleck
Jennifer Lopez និង អតីតស្វាមី Ben Affleck
Jennifer Lopez និង អតីតស្វាមី Ben Affleck
Jennifer Lopez និង អតីតស្វាមី Ben Affleck
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T