ការសម្តែងពិសេសចំនួន៣គ្រោងធ្វើឡើងនៅថ្ងៃទី០៨ និងទី០៩ ខែមីនា ខាងមុខនៅសារមន្ទីរ Musée du quai Branly - Jacques Chirac ក្រុងប៉ារីស៍។ ការសម្តែងពីរទៀតគ្រោងនឹងធ្វើនៅតាមខេត្ត ពោលគឺនៅ Opéra National de Bordeaux បន្ទាប់មកនៅ Cité musicale-Metz។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ការសម្តែងរបាំព្រះរាជទ្រព្យខាងលើនៅប្រទេសបារាំង ឆ្លុះបញ្ចាំងឱ្យឃើញនូវចំណងវប្បធម៌ដែលផ្សារភ្ជាប់ប្រទេសយើងទាំងពីរ ក៏ដូចជាផ្តល់ឱកាសស្វែងយល់អំពីរបាំមួយដែលមានអាយុកាលពាន់ឆ្នាំ អមដោយសម្លៀកបំពាក់ និងគ្រឿងលម្អដ៏ល្អឆើត និងកាយវិការរាំដ៏ទន់ភ្លន់ក្រៃលែងរបស់នាដការិនី។
រូបថត៖ Thomy Keat
ប្រភព៖ Ambassade de France au Cambodge
