កម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំរបស់កម្មវិធី "រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា" នឹងមកដល់នៅថ្ងៃទី 7 ខែមីនា ឆ្នាំ2025 ខាងមុខនេះហើយ!

//s9.kh1.co/fa/fa422ef1e59c8c9c74091ec51482713168e80371.png
សង្គម

 ០៥-មីនា-២០២៥ ១២ល្ងាច · មួយថ្ងៃមុន

ក្រុមហ៊ុន គូបូតា នឹងធ្វើការរៀបចំកម្មវិធីប្រកួតប្រដាល់ពិសេសក្នុងកម្មវិធី “រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា” នៅថ្ងៃទី7 ខែមីនា ឆ្នា2025 ដោយមានការចូលរួមពីសំណាក់កីឡាករកំពូលៗរបស់ព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវជួបប្រកួតតទល់ជាមួយនឹងជើងខ្លាំងមកពីក្រៅប្រទេស។

ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនជាទីស្រលាញ់ដែលបានធ្វើការគាំទ្រផលិតផលគូបូតា នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន គូបូតា នឹងធ្វើការរៀបចំកម្មវិធីប្រកួតប្រដាល់ពិសេសក្នុងកម្មវិធី “រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា” នៅថ្ងៃទី7 ខែមីនា ឆ្នា2025 ដោយមានការចូលរួមពីសំណាក់កីឡាករកំពូលៗរបស់ព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវជួបប្រកួតតទល់ជាមួយនឹងជើងខ្លាំងមកពីក្រៅប្រទេស ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

-       កីឡាករ ពេជ្រ សម្បត្តិ (កម្ពុជា) ជួបប្រកួតជាមួយ កីឡាករ យ៉ាហ្សា យ៉ាដានី (អុីរ៉ង់)

-       កីឡាករ ធន់ ផានិត (កម្ពុជា) ជួបប្រកួតជាមួយ កីឡាករ អាក្រាម ឌូឆីប៊ី (ម៉ារ៉ុក) ព្រមជាមួយនឹងគូពិសេសៗជាច្រើនទៀត ដើម្បីស្វែងរកជ័យជម្នះរៀងៗខ្លួន។

រូបភាព
រូបភាព

អ្នកទាំងអស់គ្នាអាចធ្វើការចូលរួមទស្សនាការប្រកួតប្រដាល់​ "រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា" ដោយផ្ទាល់នៅសង្វៀនប្រដាល់បាយ័ន​ស្ទឹងមានជ័យដើម្បីជាការគាំទ្រដល់កីឡាករ របស់ពួកយើងទាំងអស់គ្នានៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២៥។ ផ្សាយផ្ទាល់នៅកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍បាយ័ន​ និងផេកហ្វេសប៊ុកផ្លូវការរបស់ ​KUBOTA Kampuchea Club ចាប់ពីម៉ោង ៧យប់តទៅ។

ក្រុមហ៊ុនគូបូតា គឺជាក្រុមហ៊ុនឈានមុខផ្នែកបច្ចេកវិទ្យាកសិកម្មនាពេលអនាគតមកពីប្រទេសជប៉ុន មានលក់ផលិតផលជាច្រើនប្រភេទដូចជា ត្រាក់ទ័រ ម៉ាស៊ីនច្រូតស្រូវ ម៉ាស៊ីនស្ទូងស្រូវ ម៉ាស៊ីនម៉ាស៊ូត អេស្កាវ៉ាទ័រខ្នាតតូច និងដ្រូន ដែលទទួលបានការគ្រាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាជនកម្ពុជា ទៅលើគុណភាពផលិតផលស្តង់ដារប្រទេសជប៉ុន។ ផលិតផលនីមួយៗ របស់ពួកយើងមានឧបករណ៍ភ្ជាប់ជាច្រើនប្រភេទដើម្បីជួយឱ្យបងប្អូនប្រជាកសិករមានភាពងាយស្រួលសម្រាប់ការងារកសិកម្មគ្រប់ដំណាក់កាល។

បងប្អូនប្រជាកសិករទាំងអាចធ្វើការប្រើប្រាស់ដោយទំនុកចិត្ត ជាមួយនឹងសេវាកម្មក្រោយការលក់របស់គូបូតា ជាមួយនឹងអ្នកបច្ចេកទេសជំនាញមានការហ្វឹកហ្វឺនមកពី មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស គូបូតា កម្ពុជា។ បុគ្គលិកបច្ចេកទេសរបស់ពួកយើងរង់ចាំជួយបម្រើសេវាកម្មដល់អតិថិជនគ្រប់រូបសម្រាប់គ្រប់រដូវកាល។

គូបូតា គឺជាផលិតផលដែលស័ក្តិសមសម្រាប់ធ្វើកសិកម្ម ជួយឱ្យអ្នកកាន់តែមានរីកចម្រើន!

ជាចុងក្រោយ សូមអរគុណដល់បងប្អូនទាំងអស់ដែលបានគាំទ្រកម្មវិធីប្រដាល់ និងផលិតផលគ្រប់ប្រភេទរបស់គូបូតាកន្លងមក។  សម្រាប់បងប្អូនប្រជាកសិករ​គ្រប់រូបដែលមានបំណងចង់ទិញ ផលិតផលរបស់គូបូតា ឬចង់ស្វែងយល់ព័ត៌មានបន្ថែមអំពីផលិតផលរបស់គូបូតា សូមទាក់ទងលេខទូរស័ព្ទ 023 971 155 ឬតាមទំព័រផេកហ្វេសប៊ុក KUBOTA Kampuchea Club, YouTube និង TikTok របស់គូបូតា។

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T