កីឡា៖ ក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ននេះ អ្នកសារព័ត៌មានក៏ដូចជាអ្នកគាំទ្រតែងតែចោទសួរជារឿយៗថា កីឡាកររូបណាជាកំពូលកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ ហើយគេតែងតែនឹកដល់ឈ្មោះកីឡាករពីររូបគឺ Cristiano Ronaldo និង Lionel Messi ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Ronaldo និង Messi បានអង្រួនពិភពបាល់ទាត់ជាមួយនឹងកំណត់ត្រាអស្ចារ្យជាច្រើន មិនថាការរកគ្រាប់បាល់ ការបញ្ជូនគ្រាប់បាល់ និងបានឈ្នះពានរង្វាន់ជាច្រើន ផងដែរ ដែលសរុបទៅ អ្នកទាំងពីរឈ្នះពានបាល់មាស Ballon d'Or ដល់ទៅ ១២ ឯណោះ។


ទោះពេលនេះពួកគេពុំបានលេងនៅក្របខណ្ឌបាល់ទាត់អឺរ៉ុបទៀត ក៏កេរ្តិ៍ឈ្មោះនិងមរតករបស់គេនៅតែបន្សល់ទុកយ៉ាងអស្ចារ្យ។យ៉ាងណាមិញ ព្រះអង្គម្ចាស់វីល្លៀម (Prince William)ជាអនាគតព្រះមហាក្សត្រនៃចក្រភពអង់គ្លេស ក៏បានចូលរួមឆ្លើយសំណួរថារវាងអ្នកទាំងពីរ នរណាជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ?
ព្រះអង្គម្ចាស់មានបន្ទូលថា៖
នេះជាសំណួរមួយដ៏ពិបាកឆ្លើយតែខ្ញុំរើសយក...Messi ។ គឺត្រូវតែយក Messi ហើយ។

ប្រភព៖ sportskeeda