កីឡា៖ អ្នកចាំទីវ័យក្មេង Inaki Pena អាចនឹងមានភាគរយខ្ពស់ក្នុងការចាកចេញពីក្លិប Barcelona នៅរដូវក្ដៅខាងមុខនេះ ដោយសាររូបគេពុំស្ថិតនៅក្នុងគម្រោងរបស់លោក Hansi Flick នោះឡើយ។Pena គឺជាអ្នកចាំទីវ័យ២៦ឆ្នាំ ដែលត្រូវយកមកជំនួសដៃជើងអ្នកចាំទី Marc-Andre Ter Stegen បន្ទាប់ពីឡើងពី La Masia មកលេងនៅឈុតធំរបស់ Barcelona កាលឆ្នាំ២០២២រហូតមកទល់ពេលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គេបានបិទសំណាញ់ទីមិនឲ្យគូប្រកួតស៊ុតចូលបានចំនួន១០ដង ក្នុងការបង្ហាញខ្លួនចំនួន៤៤ប្រកួត ក្នុងរយៈពេលបីរដូវកាលកន្លងមក។យ៉ាងណាមិញ Inaki Pena មិនស្ថិតនៅក្នុងគម្រោងរបស់លោក Hansi Flick ឡើយបើទោះបីជាពេលនេះ Ter Stegen បានរងរបួសជង្គង់និងលែងអាចចូលលេងនៅរដូវកាលនេះក៏ដោយ។

ខណៈនោះ អ្នកចាំទីសញ្ជាតិប៉ូឡូញ Wojciech Szczesny បានចូលរួមជាមួយក្រុមកាលពីខែតុលាឆ្នាំ២០២៤និងបន្តធ្វើបានល្អនៅរដូវកាលនេះ ដែលជាហេតុធ្វើឲ្យគេដណ្ដើមកៅអីអ្នកចាំទីដៃទី១របស់ Barcelona ខណៈដែល Flick អស់ជំនឿជាក់លើ Pena ហើយខណៈដែលកុងត្រារបស់គេនឹងអស់សុពុលភាពនៅចប់រដូវកាលក្រោយ៕

ប្រភព៖ sportskeeda