អតីតតារាឆ្នើម Barca គឺ Gaizka Mendieta ថាម្នាក់នេះសមនឹងឈ្នះ Ballon d'Or ឆ្នាំនេះខ្លាំងណាស់

//s9.kh1.co/7c/7c38fcf19aa132e6ce32f61a279c3383f621fb03.jpg
កីទ្បា

 ២៩-មីនា-២០២៥ ៤ល្ងាច · ៥ ថ្ងៃមុន

សម្រាប់ខ្ញុំ គេគឺជាបេក្ខភាពដែលអាចឈ្នះពានរង្វាន់បាល់មាស Ballon d'Or នេះព្រោះទាំងស្ថិតិគ្រាប់បាល់ ការលេងរបស់គេ និងភាពជាអ្នកដឹកនាំក្រុមរបស់គេ។

កីឡា៖ អតីតកីឡាករ Barcelona គឺលោក Gaizha Mendieta បាននិយាយថាខ្សែប្រយុទ្ធ Raphinha នៃក្លិប Barcelona គួរតែជាអ្នកឈ្នះពានបាល់មាស Ballon d'Or នៅឆ្នាំ២០២៥នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Raphinha 
ខ្សែប្រយុទ្ធ Raphinha 

លោកបាននិយាយថា Raphinha មិនត្រឹមតែមានទម្រង់លេងដ៏អស្ចារ្យដោយស៊ុតបញ្ចូលទីបានច្រើន និងថែមទាំងជួយក្រុមបានច្រើនទេ តែក្នុងនោះ គេក៏មានភាពជាអ្នកដឹកនាំខ្លាំងណាស់ដែរ។Rapinha ពិតជាលេងបានល្អណាស់នៅរដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Hansi Flick ដោយគេរកបាន២៧គ្រាប់ និងបញ្ជូនបាល់បាន២០គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ៤២ប្រកួត នារដូវកាលនេះ ដែលអ្វីពិសេសជាងនោះទៅទៀត Raphinha ក៏បានជួយ Barcelona ឲ្យលើកពាន Supercopa de Espana ទៀតផង។

ខ្សែប្រយុទ្ធ Raphinha 
ខ្សែប្រយុទ្ធ Raphinha 
ខ្សែប្រយុទ្ធ Raphinha 
ខ្សែប្រយុទ្ធ Raphinha 

លោកបាននិយាយថា៖

"សម្រាប់ខ្ញុំ គេគឺជាបេក្ខភាពដែលអាចឈ្នះពានរង្វាន់បាល់មាស Ballon d'Or នេះព្រោះទាំងស្ថិតិគ្រាប់បាល់ ការលេងរបស់គេ និងភាពជាអ្នកដឹកនាំក្រុមរបស់គេ។ "

លោក Gaizha Mendieta 
លោក Gaizha Mendieta 

ប្រភព sportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T