កម្សាន្ត៖ តារាចម្រៀងស្រី Mariah Carey បានទាញយកចំណាប់អារម្មណ៍ ជាមួយនឹងការបង្ហាញខ្លួន ស្លៀកពាក់ យ៉ាងទាក់ទាញ នៅលើឆាក មុនពេលទទួលបានពានរង្វាន់ Icon ក្នុងកម្មវិធី iHeartRadio Music Awards នៅល្ងាចថ្ងៃទី ១៧ ខែមីនា កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅឯពិធីប្រគល់ពានរង្វាន់តន្ត្រីអាមេរិកដ៏ល្បីល្បាញ Mariah Carey មានពេលវេលាដ៏គួរឱ្យចងចាំមួយ នៅពេលនាងឈានជើងលើឆាកនៃ Dolby Theatre ។ ពេលនៅក្នុងដៃ កំពុងតែកាន់ពានរង្វាន់ Icon តារាវ័យ ៥៥ ឆ្នាំរូបនេះ បានមើលជុំវិញហើយសួរថា «តើភ្លើងបំភ្លឺមិនអីទេព្រោះខ្ញុំមិនចូលចិត្តពន្លឺមិនល្អ»។ ខណៈរង់ចាំក្រុមការងារកែសម្រួលភ្លើង រូបនាង ក៏បានសួរទស្សនិកជនថា ចូលចិត្តសម្លៀកបំពាក់របស់នាងដែរទេ។

យ៉ាងណាមិញ Mariah Carey ត្រូវបានគេសរសើរ ចំពោះរូបរាងដ៏ល្អឥតខ្ចោះរបស់នាង នៅពេលដែលនាងបានចូលរួមកម្មវិធី iHeartRadio Music Awards ដើម្បីទទួលបានពានរង្វាន់ Icon ។ តារាចម្រៀងស្រីរូបនេះ បានស្លៀករ៉ូបពណ៌ខ្មៅ បែបរឹបរាង និងលើកសម្រស់បន្ថែម ដោយលម្អជាមួយនឹងខ្សែកពេជ្រភ្លឺចាំង។ ជាពិសេស នាងថែមទាំងលេងស្ទាយ៍សក់រួញ លាបបបូរមាត់ពណ៌សាច់ ដែលរំឮកពីស្ទីលដ៏ស្រស់ស្អាត របស់នាងក្នុងទសវត្សរ៍ឆ្នាំ ២០០០ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖



