រៀបការជិត៣ឆ្នាំ សល់កូន១ Hyun Bin និង Son Ye Jin ថតរូបជាមួយគ្នាយ៉ាងផ្អែមល្ហែម

//s9.kh1.co/84/847b4dfd5a65e1b5522c27bbd8a405320baef8e9.jpg
តារា & កម្សាន្ដ

 ១៩-មីនា-២០២៥ ១ល្ងាច · ៦ ម៉ោងមុន

អ្នកទាំងពីរទទួលបានចំណងដៃកូនប្រុសមួយយ៉ាងគួរឲ្យស្រលាញ់ និងបានរួមរស់ជាមួយគ្នាយ៉ាងមានសុភមង្គល

កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាសម្ដែងស្រី Son Ye Jin បានរៀបអាពាហ៍ពិពាហ៍ជាមួយតារាសម្ដែងប្រុស Hyun Bin តាំងពីឆ្នាំ២០២២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Son Ye Jin និង Hyun Bin 
Son Ye Jin និង Hyun Bin 

ក្នុងនោះ អ្នកទាំងពីរទទួលបានចំណងដៃកូនប្រុសមួយយ៉ាងគួរឲ្យស្រលាញ់ និងបានរួមរស់ជាមួយគ្នាយ៉ាងមានសុភមង្គល ដោយជារឿយៗ គេតែងតែបានឃើញអ្នកទាំងពីរនិយាយល្អៗពីគ្នា មើលទៅពិតជាគ្រួសារដ៏កក់ក្ដៅ។ថ្មីៗនេះ Son Ye Jin បានចេញមកបង្ហោះរូបភាពផ្អែមល្ហែមជាមួយស្វាមី Hyun Bin នាថ្ងៃទី១៨ខែមីនា ឆ្នាំ២០២៥ ដោយក្នុងរូបនេះ Son Ye Jin បានឱបដៃស្វាមី ស្លៀកពាក់ខោអាវរងា និងមាន Sticker រូបទន្សាយបាំងមុខគេ។

Son Ye Jin និង Hyun Bin 
Son Ye Jin និង Hyun Bin 
រូបភាពថ្មី​​​របស់ Son Ye Jin 
រូបភាពថ្មី​​​របស់ Son Ye Jin 
រូបភាពថ្មី​​​របស់ Son Ye Jin 
រូបភាពថ្មី​​​របស់ Son Ye Jin 

Ye Jin បានញញិមយ៉ាងស្រស់ស្អាត ពេលថតជាមួយស្វាមីដែលធ្វើឲ្យអ្នកគាំទ្រកាន់តែពោលសរសើរថាជីវិតគូស្វាមីភរិយាមួយគូនេះ ពិតជាមានក្ដីសុខនិងសុភមង្គលខ្លាំងណាស់៕  

រូបភាពថ្មី​​​របស់ Son Ye Jin និង Hyun Bin
រូបភាពថ្មី​​​របស់ Son Ye Jin និង Hyun Bin

ប្រភព allkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T