ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញពិនិត្យស្ថានភាពលានជល់ដំរី និងសួនរុក្ខជាតិអង្គរ ដើម្បីសិក្សាក្នុងការរៀបចំតំបន់កម្សាន្តនាពេលរាត្រី (Angkor by Night)

//s9.kh1.co/fa/fa17984b16222375130aa6723a34df1360389ec1.jpg
សង្គម

 ១៩-មីនា-២០២៥ ១០ព្រឹក · ៩ ម៉ោងមុន

ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញពិនិត្យស្ថានភាពលានជល់ដំរី និងសួនរុក្ខជាតិអង្គរ ដើម្បីសិក្សាក្នុងការរៀបចំតំបន់កម្សាន្តនាពេលរាត្រី (Angkor by Night)

ដោយទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយតំណាងរដ្ឋបាលខេត្តសៀមរាប តំណាងអាជ្ញាធរអប្សរា តំណាងគ្រឹះស្ថានអង្គរ បានអញ្ជើញចុះពិនិត្យមើលទីតាំង និងស្ថានភាពជាក់ស្តែងនៅទីលានជល់ដំរី និងសួនរុក្ខជាតិអង្គរ ក្នុងតំបន់ឧទ្យានអង្គរ ដើម្បីសិក្សាដំណើរការរៀបចំតំបន់កម្សាន្តអង្គរនាពេលរាត្រី (Angkor by Night)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T