ត្រឹម ១អាទិត្យ «RUBY» អាល់ប៊ុម Jennie លក់បានជាង ១ លានបន្ទះ

//s9.kh1.co/e2/e2652a0975e09d16a6e5f52ee7abd4d12347a034.jpg
សង្គម

 ១៩-មីនា-២០២៥ ២ល្ងាច · ៥ ម៉ោងមុន

ត្រឹម ១អាទិត្យ «RUBY» អាល់ប៊ុម Jennie លក់បានជាង ១ លានបន្ទះ

អាល់ប៊ុម​ពេញ​ដំបូង​របស់ Jennie ក្រុម BLACKPINK មាន​ឈ្មោះ​ថា «Ruby» បាន​និង​កំពុង​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​លើ​តារាង​ពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jennie
Jennie

អាល់ប៊ុមនេះលក់បានជាង ១ លានអាល់ប៊ុមក្នុងសប្តាហ៍ដំបូង ដែលឈានមុខគេលើទីផ្សារធំៗដោយឈរនៅលេខ ២ នៅប្រទេសអូស្ត្រាលី បែលហ្សិក កូរ៉េ និងនូវែលសេឡង់ ហើយឈានដល់លេខ ៣ នៅចក្រភពអង់គ្លេស ដែលធ្វើអោយ Jennie ក្លាយជាតារាស្រីស្រីកូរ៉េដែលលក់ដាច់បំផុតក្នុងការលក់សប្តាហ៍ដំបូងនៅក្នុងប្រទេស។

Jennie
Jennie

លើសពីនេះទៀត ជោគជ័យរបស់ «Ruby» បានធ្វើឲ្យបទចម្រៀង «Like JENNIE» ដែលឡើងដល់កំពូលលេខ ៧ នៅលើតារាង Spotify Global Chart ក្នុងសប្តាហ៍ដំបូងរបស់ខ្លួនទៀតផង៕

ប្រភព៖ Allkpop

Jennie
Jennie
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T