កម្សាន្ត៖ ប្រិយមិត្តប្រាកដជាជ្រាបច្បាស់ហើយថា តារាចម្រៀងស្រី Selena Gomez បានទាក់ទងគ្នាជាមួយនឹងផលិតករលោក Benny Blanco រហូតភ្ជាប់ពាក្យជាមួយគ្នាទៀតផង ដោយជារឿយៗ គេតែងតែឃើញអ្នកទាំងពីរចេញមកបង្ហាញភាពផ្អែមល្ហែម ដូចជាបង្ហោះរូបភាពគ្នានឹងគ្នាទៅវិញទៅមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះស្របពេល Selena បានផ្លាស់ប្ដូររាងកាយមកស្រកទម្ងន់ និងយករាងស្វ៊ែលរបស់នាងត្រឡប់មកវិញនោះ គេបានប្រទះឃើញអ្នកទាំងពីរបានចេញមកបណ្ដើរគ្នាយ៉ាងផ្អែមល្ហែមនៅពេលល្ងាច នាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ដោយក្នុងនោះពួកគេបានកាន់ដៃគ្នានិងបង្ហាញកាយវិការស្និទ្ធស្នាលយ៉ាងផ្អែមល្ហែម។

Selena បានស្លៀកឈុតឈុតគ្រ័រហ្សេនារីពណ៌ខ្មៅគឺ អាវគ្រ័រហ្សេវែងពណ៌ខ្មៅនិងខោជើងប៉ាត់វែងលុបកជើង ជាមួយនឹងអាវកាក់ពណ៌ខ្មៅខាងក្នុង។នាងបានទម្លាក់សក់ខ្លីត្រឹមក មើលទៅស្រស់ស្អាតសមជាអគ្គនាយិការរបស់ Rare Beauty ខណៈដែល Benny ពាក់អាវពណ៌សដៃខ្លី និងខោជើងវែងក្រឡាប៉ារ៉ា ឈាមជ្រូកនិងស៕





ប្រភព៖ pagesix