កម្សាន្ត៖ Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK ជាតារាស្រីដ៏មានប្រជាប្រិយភាព ដែលមិនថានាងធ្វើអីក៏មានអ្នកចាប់អារម្មណ៍និងចាំតាមដានជីវិតនាងទងលើឆាក និងក្រោមឆាក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កាលពីពេលថ្មីៗទៅនេះ ក្រោយបញ្ចេញអាល់ប៊ុមថ្មីដំបូងរបស់នាងនៅ ODDATELIER មានចំណងជើងថា "Ruby" មក Jennie ហាក់មានការមមាញឹកជាខ្លាំង។ នាថ្ងៃទី២០ខែមីនាកន្លងទៅនេះ Jennie បានបង្ហាញវត្តមាននៅព្រលានយន្តហោះ Incheon ត្រៀមធ្វើដំណើរទៅចូលរួមកម្មវិធី Chanel នៅ Paris Fashion Week ។ក្នុងនោះគេចាប់អារម្មណ៍ថាការតែងខ្លួនរបស់នាងពិតជាកាលីបខ្លាំងណាស់ ដោយនាងបានពាក់អាវចាក់ពណ៌សពីខាងក្នុង ដណ្ដប់ដោយអាវរងាវែងហួសជង្គង់ដៃវែងមានចងខ្សែពីមុខពណ៌រាងកាកអំពៅ គូជាមួយនឹងខោខោប៊យ។

Jennie ក៏បានពាក់មួកចាក់បែប Beanie ពណ៌សមានរូបឈើឆ្កាងពីមុខ និងវ៉ែនតាម ផងដែរ។អ្វីដែលគេចាប់អារម្មណ៍នោះគឺផ្ទៃមុខរបស់នាងមិនបានផាត់គ្រឿងសម្អាងទេទោះបីនាងបង្ហាញខ្លួននៅព្រលានយន្តហោះក៏ដោយ ដែលធ្វើឲ្យអ្នកគាំទ្រសរសើរថានាងស្អាតបែបធម្មជាតិ ទោះមិនតុបតែងមុខក្ដី៕






