ចៀវៃ ចេញមក និយាយ ពី រឿងគ្រួសារ បែបនេះ ហ្វេនៗចាប់អារម្មណ៍ គ្រប់គ្នា

//s9.kh1.co/ed/ed0a92235f870ed8b50bbe11f8eab50bc5b2ab6b.jpg
តារា & កម្សាន្ដ

 ២១-មីនា-២០២៥ ៩ព្រឹក · មួយថ្ងៃមុន

តារាសម្ដែងស្រី Ruby Lin បានបង្ហាញពីការចែករំលែក អំពីការចិញ្ចឹមកូន នៅក្នុងគ្រួសាររបស់នាង បែបនេះ។

កម្សាន្ត៖ តារាសម្តែងស្រី Ruby Lin បានទាក់ទាញចំណាប់អារម្មណ៍ នៅពេលបានចូលរួមក្នុងកម្មវិធីសប្បុរសធម៌ការពារកុមារ កាលពីថ្ងៃទី ១៨ ខែមីនា ហើយបានចែករំលែកអំពីការចិញ្ចឹមកូន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ruby Lin
Ruby Lin

ក្នុងនោះដែរ Ruby Lin បានបង្ហើប​ថា នៅក្នុង​គ្រួសារ គោលការណ៍​អប់រំ​របស់​ប្ដីប្រពន្ធ ​ជួនកាល​មិន​ស្រប​គ្នា​ទាំង​ស្រុងនោះទេ។ នៅពេល ​ពួកគេ​មានការ​ខ្វែងគំនិត​គ្នា ពួកគេ​ជ្រើសរើស​ពិភាក្សា​ដោយ​ឯកជន ហើយ​មិន​ប្រកែក​នៅ​ចំពោះមុខ​កូនៗ​ឡើយ​។ ជាទូទៅ ពួកគេ​គោរព​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អ្នក​ទាំង​ពីរ​ មាន​ការ​អត់ធ្មត់​ខ្លាំង​ចំពោះ​កូនៗ​របស់​ខ្លួន។

Ruby Lin
Ruby Lin

នៅអាយុ ៧ ឆ្នាំ កូនស្រីរបស់តារាស្រីរូបនេះ ត្រូវបានភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹង Ruby Lin ។ តារាស្រីរូបនេះ បាននិយាយបែបលេងសើចថា កូនរបស់នាង ជួនកាលធ្វើឱ្យនាងនឿយហត់ ដូច្នេះ ពេលខ្លះនាងនឹងលួងលោមកូនឱ្យទៅរកឪពុក។ ជាសំណាងល្អ Wallace Huo ដែលជាស្វាមី មានភាពស្និទ្ធស្នាលជាមួយកូនស្រីរបស់ខ្លួន ហើយមានទំនាក់ទំនងឪពុកនិងកូនស្រី យ៉ាងជិតស្និទ្ធ។ 

Ruby Lin
Ruby Lin

នៅក្នុងព្រឹត្តិការណ៍ នោះ Ruby Lin បានបង្ហើបថា នាងបានប្រើប្រាស់សៀវភៅរូបភាព ដើម្បីអប់រំកូនស្រី តាំងពីអាយុ ៤ ទៅ ៥ ឆ្នាំ។ នាងបានប្រាប់កូនរបស់នាងថា ពួកគេមិនគួរឱ្យអ្នកដទៃ ប៉ះរាងកាយរបស់ពួកគេ ឬផ្នែកដែលគ្របដណ្ដប់ដោយឈុតហែលទឹក គួរតែទុកជាឯកជន ហើយកុំឱ្យអ្នកដទៃមើលឃើញ។ នាង​សង្ឃឹម​ថា ពេល​ធំ​ឡើង កូន​របស់​នាង​ អាច​មាន​កន្លែង​លេង ​ដូច​ក្មេង​ដទៃ​ទៀត​ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T