កម្សាន្ត៖ លោក Sebastian Lee ដែលត្រូវបានគេស្គាល់ថា ជាស្វាមីរបស់ តារាស្រី Due Arisara បានចេញមកបង្ហោះសារ ដោយបានសរសេររឿងផ្ទាល់ខ្លួនដ៏វែងមួយ ពីរឿងចោទប្រកាន់មិនពិត និងព្រមទទួលស្គាល់ថា មិនមែនជាអ្នកមាន នោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពីបញ្ហាដ៏ក្តៅគគុក របស់ តារាស្រី Due Arisara ពីរឿងខ្ចីរបស់របរ ដែលមានតម្លៃជាង ៦០លានបាត ដែលជាទ្រព្យសម្បត្តិជារបស់ May Dr. Wasana ហើយពេលនេះ ក៏មានការចរចាការប្រគល់ទំនិញ ពីហាងស្តុកវិញហើយ។ ចំណែកខ្សែក Lotus Arts de Vivre វិញពេលនេះ បានវិលមកវិញយ៉ាងរលូនតាមរយៈកម្មវិធី Hon Krasae។

អាចនិយាយបានថា នេះគឺជា រឿងរ៉ាវជាច្រើនអំពី Due Arisara ដែលត្រូវបានគេទម្លាយជាបន្តបន្ទាប់ ដូចជាបន្ទប់ជួលដ៏ប្រណិត ដែលនាងរស់នៅជាមួយស្វាមីនៅកណ្តាលទីក្រុង ដែលតាមពិតនាងមិនបានទិញវានោះទេ ប៉ុន្តែបានជួលវាក្នុងតម្លៃ ១,៥ លានបាត ក្នុងមួយខែ។ ហើយពេលនេះ នាងកំពុងរងការប្តឹងទារថ្លៃឈ្នួលផ្ទះនេះ ជាង ១០លានបាត ហើយរឿងជាច្រើនទៀត ដែលត្រូវបានលាតត្រដាង បានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល។
យ៉ាងណាមិញ ថ្មីៗនេះ Sebastian Lee ដែលជាស្វាមីរបស់តារាស្រីរូបនេះ បានបង្ហោះរឿងរ៉ាវក្នុង Instagram ដ៏វែងមួយអំពីជីវិតផ្ទាល់ខ្លួនរបស់លោក និងការចោទប្រកាន់មិនពិត។ នៅក្នុងផ្នែកខ្លះបានបញ្ជាក់ថា លោក ព្រមទទួលស្គាល់ថា មិនមែនអ្នកមាន នោះឡើយ។

ក្នុងនោះដែរ លោកបាន សរសេរថា «ខ្ញុំសូមលើកយកពាក្យចចាមអារ៉ាមមួយចំនួន ដែលបានផ្សព្វផ្សាយអំពីប្រភពនៃទ្រព្យសម្បត្តិរបស់ខ្ញុំ។ ខ្ញុំមិនមែន ជាអ្នកមានទាល់តែសោះ។ អ្វីដែលខ្ញុំមាន គឺជាក្ដីស្រលាញ់និងការគាំទ្រ ដែលបានមកពីឪពុកម្តាយខ្ញុំ ដែលបានខិតខំអស់មួយជីវិតដើម្បីផ្តល់ឱកាសនេះឲ្យខ្ញុំ។ ទ្រព្យសម្បត្តិពិតរបស់ខ្ញុំ គឺកូនរបស់ខ្ញុំ ដែលមានភាពរឹងមាំ សុខភាពល្អ និងមានក្ដីសុខ ដែលនោះហើយ គឺជាវត្ថុដ៏មានតម្លៃបំផុតសម្រាប់ខ្ញុំ អ្វីដែលខ្ញុំមានថ្ងៃនេះ គឺដោយសារតែឪពុកម្តាយរបស់ខ្ញុំបានខិតខំប្រឹងប្រែង និងផ្តល់ឱកាសឱ្យខ្ញុំ ដើម្បីកសាងជីវិតដែលខ្ញុំចង់បាន។ ខ្ញុំមិនដែលនិយាយថា ខ្ញុំជាអ្នកមានទេ។ សូមឈប់និយាយរឿងមិនពិតទៅ»៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖









