កម្សាន្ត៖ Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK គឺជាតារាចម្រៀងស្រីដ៏មានឥទ្ធិពលទាំងវិស័យ KPOP និងវិស័យ POP ដោយមិនថានាងលេងស្ទាយ៍អ្វីក៏អ្នកគាំទ្រតែងតែធ្វើតាមនាង។ ជាពិសេសនោះ មានអ្នកចាប់អារម្មណ៍លើសកម្មភាពរបស់នាងទាំងលើឆាកនិងក្រៅឆាក។ថ្មីៗនេះក្រោយចេញអាល់ប៊ុមថ្មី "Ruby" ដែលជាអាល់ប៊ុមដំបូងក្រោមផលិតកម្ម ODD ATELIER រួចមក Jennie បានឡើងសម្ដែងលើឆាក "The Ruby Experience" ជាការប្រគុំតន្ត្រីទេសចរណ៍របស់នាងដោយទទួលបានការគាំទ្រជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយឡែក Jennie ទើបតែបានផ្ដល់បទសម្ភាសន៍ជាមួយ The Outlet អមជាមួយការបង្ហោះរូបភាពថ្មីរបស់នាងសាទរដែលនាង ត្រូវបានជ្រើសរើសដោយ Billboard's Women in Music ជាតារាចម្រៀងស្រីផ្នែក Global Force ។

ក្នុងរូបភាពទាំងនេះ Jennie បានស្លៀកឈុតខ្មៅ ប្រភេទអាវកាក់វាលបញ្ចេញគល់ទ្រូង និងអាវធំគ្របពីក្រៅ និងបញ្ចេញក្បាលពោះ ដែលជារូបភាពដ៏មើលទៅទាក់ទាញនិងមានមន្តស្នេហ៍ ប៉ុន្តែមហាជនមួយចំនួនបានរិះគន់នាងថា នាងស្លៀកពាក់បង្ហាញជ្រុលនិងមើលទៅស៊ិចស៊ីខ្លាំង៕





ប្រភព៖ koreaboo