នៅខែមេសាខាងមុខនេះ នាវាកងកម្លាំងស្វ័យការពារជាតិ ជើងទឹកជប៉ុនចំនួន២គ្រឿង នឹងមកចតនៅមូលដ្ឋានសមុទ្ររាម

//s9.kh1.co/ff/ffd8bc32413752ec0228293e0f0f44d6307abe0a.png
សង្គម

 ២៦-មីនា-២០២៥ ៩ព្រឹក · ៣ ថ្ងៃមុន

នៅខែមេសាខាងមុខនេះ នាវាកងកម្លាំងស្វ័យការពារជាតិ ជើងទឹកជប៉ុនចំនួន២គ្រឿង នឹងមកចតនៅមូលដ្ឋានសមុទ្ររាម

នៅក្នុងខែមេសាខាងមុខនេះ នាវាកងកម្លាំងស្វ័យការពារជាតិ ជើងទឹករបស់ប្រទេសជប៉ុន គ្រោងនឹងមកចតនៅកំពង់ផែសមុទ្ររាមនៃប្រទេសកម្ពុជា ដែលជាការទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីពិភពលោក ហើយវាក៏ជាឱកាសមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ រវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះបើតាម ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានថ្លែងឱ្យដឹងនៅក្នុងពិធីជូនដំណើរនិស្សិតកម្ពុជា ដែលត្រូវទៅបន្តសិក្សានៅសាលាយោធាការពារជាតិជប៉ុន កាលពីពេលកន្លងទៅថ្មីៗនេះ។

ឯកឧត្តម ឯកអគ្គរាជទូតបានបញ្ជាក់ជូនថា ក្នុងឆ្នាំ២០២៥នេះ គឺជាឆ្នាំវិសេសវិសាលមួយ ដែលក្រសួងការពារជាតិជប៉ុន បានតែងតាំងលោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី ជាអនុព័ន្ធយោធាជប៉ុន ជាលើកដំបូងប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផ្ទាល់ ដែលនេះគឺជាដំណឹងដ៏ល្អ នៃការបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសយើងទាំងពីរ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ការកើនឡើងជាបន្តបន្ទាប់នូវសកម្មភាព និងកិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរនេះ នាវាជប៉ុនចំនួន២គ្រឿងមានឈ្មោះ ប៊ុនហ្គោ (BUNGO) និង អេតាជីម៉ា (ETAJIMA) ដែលទទួលបានការអនុញ្ញាត ឱ្យចូលសំចតនៅមូលដ្ឋានសមុទ្ររាម នៅក្នុងខែមេសាខាងមុខនេះ ក្រោយពីមូលដ្ឋានសមុទ្ររាមធ្វើទំនើបកម្មរួច ដែលបង្ហាញឱ្យឃើញពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។

គួរបញ្ជាក់ជូនថា វិស័យការពារជាតិ រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន មានភាពសកម្មជាច្រើន នឹងគ្មានទីបញ្ចប់សម្រាប់កិច្ចសហប្រតិបត្តិការដ៏រស់រវើកនេះ កាលពីឆ្នាំមុនមានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនក្នុងនោះមាន៖ កិច្ចប្រជុំអនុរដ្ឋមន្ត្រីការពារជាតិលើកដំបូងក្នុងខែកុម្ភៈ , ដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន របស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ឯកឧត្តម ម៉ៅ សុផាន់ ក្នុងខែកក្កដា , ដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា របស់រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម Kihara Minoru ក្នុងខែសីហា និងសមយុទ្ធរួមគ្នាលើកដំបូងរវាង កម្ពុជានិងជប៉ុន កូរ៉េខាងត្បូងនិងអូស្ត្រាលីនៅ UN TPP កាលពីខែវិច្ឆិកាជាដើម។ ឆ្នាំនេះ ក៏មានការពិគ្រោះយោបល់ PMMM ត្រូវបានធ្វើឡើងរួចហើយដែរ នៅទីក្រុងតូក្យូ កាលពីខែមករាកន្លងទៅនេះ៕ ផ្សាយ៖ កន ចំណាន,​អត្ថបទ៖ RNK

រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T