យ៉ាងហោចណាស់ មនុស្ស១៤៤នាក់បាន បាត់បង់ជីវិត នៅមីយ៉ាន់ម៉ា ក្រោយរងគ្រោះរញ្ជួយដី

//s9.kh1.co/a4/a478bfc165b71fb5c3e4c4d09de09ca934b186bb.jpg
សង្គម

 ២៩-មីនា-២០២៥ ៨ព្រឹក · ៣ ថ្ងៃមុន

ហេតុការណ៍ដ៏ស្មានមិនដល់ និងមិនត្រូវបានគេព្យាករទុកមុននេះ បានកើតឡើងនាវេលាម៉ោងប្រមាណជា១រសៀល ដែលរញ្ជួយដីនេះមានកម្រិត ៧.៧រិចទ័រ

សង្គម៖ យោងតាមការចុះផ្សាយរបស់គេហទំព័រ The Guardian បានបញ្ជាក់ឲ្យដឹងថាយ៉ាងហោចណាស់ មានមនុស្ស១៤៤នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍រញ្ជួយដី កើតឡើងនាប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ខែមីនាឆ្នាំ២០២៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាព​​​រញ្ជួយដី​​​នៅមីយ៉ាន់ម៉ា
ទិដ្ឋភាព​​​រញ្ជួយដី​​​នៅមីយ៉ាន់ម៉ា

ហេតុការណ៍ដ៏ស្មានមិនដល់ និងមិនត្រូវបានគេព្យាករទុកមុននេះ បានកើតឡើងនាវេលាម៉ោងប្រមាណជា១រសៀល ដែលរញ្ជួយដីនេះមានកម្រិត ៧.៧រិចទ័រ និងមានជម្រៅដល់ទៅ១០គីឡូម៉ែត្រ មានចម្ងាយប្រហែល១១ម៉ាយស៍ ពីទីក្រុង Mandalay ជាទីក្រុងសំខាន់ទី២របស់ប្រទេសនេះ។

ទិដ្ឋភាព​​​រញ្ជួយដី​​​នៅមីយ៉ាន់ម៉ា
ទិដ្ឋភាព​​​រញ្ជួយដី​​​នៅមីយ៉ាន់ម៉ា

លោក Min Aung Hlaing ដែលជាមេដឹកនាំរបស់មីយ៉ាន់ម៉ា បានបញ្ជាក់ឲ្យដឹងថានេះគ្រាន់តែជាតួលេខអ្នកស្លាប់បណ្ដោះអាសន្នប៉ុណ្ណោះគឺអាចនឹងមានការកើនឡើង ស្របពេលមនុស្សបានបាត់ខ្លួនដល់ទៅជាង៧៣២នាក់ ដោយគេពុំទាន់អាច​ប៉ាន់ស្មានទំហំ​​នៃ​​ការខូចខាត​​​នោះឡើយ។

ទិដ្ឋភាព​​​រញ្ជួយដី​​​នៅមីយ៉ាន់ម៉ា
ទិដ្ឋភាព​​​រញ្ជួយដី​​​នៅមីយ៉ាន់ម៉ា

ហេតុការណ៍រញ្ជួយដីនេះបានប៉ះពាល់ដល់ទីក្រុងសំខាន់ៗមួយចំនួនដូចជា Mandalay, Toungoo និង Aungban ដោយមានអ្នករបួសជាច្រើនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ស្របពេលការរញ្ជួយដីនេះក៏បានប៉ះពាល់ដល់ទីក្រុងបាងកក ប្រទេសថៃ បានធ្វើឲ្យរលំអគារមានកម្ពស់៣០ជាន់ផងដែរ៕  

ទិដ្ឋភាព​​​រញ្ជួយដី​​​នៅមីយ៉ាន់ម៉ា
ទិដ្ឋភាព​​​រញ្ជួយដី​​​នៅមីយ៉ាន់ម៉ា
ទិដ្ឋភាព​​​រញ្ជួយដី​​​នៅមីយ៉ាន់ម៉ា
ទិដ្ឋភាព​​​រញ្ជួយដី​​​នៅមីយ៉ាន់ម៉ា
ទិដ្ឋភាព​​​រញ្ជួយដី​​​នៅមីយ៉ាន់ម៉ា
ទិដ្ឋភាព​​​រញ្ជួយដី​​​នៅមីយ៉ាន់ម៉ា

ប្រភព theguardian

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T