កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ការធ្វើអត្តឃាតរបស់តារាសម្ដែងស្រី Kim Sae Ron បានបន្សល់ទុកនូវចម្ងល់ក៏ដូចជាការអាឡោះអាល័យដល់អ្នកគាំទ្រ ដែលចូលចិត្តការសម្ដែងរបស់នាង ដោយក្រោយការស្លាប់របស់នាងនោះ មានភាពចម្រូងចម្រាស់បានកើតឡើងរវាងក្រុមគ្រួសាររបស់នាងនិង តារាសម្ដែងប្រុសលំដាប់ A ប្រចាំប្រទេសកូរ៉េខាងត្បូងគឺលោក Kim Soo Hyun ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Kim Soo Hyun បានចេញមកទទួលស្គាល់ហើយថាលោកបានមានទំនាក់ទំនងស្នេហាជាមួយនឹង Sae Ron កាលពីអំឡុងឆ្នាំ២០២១ ក្រោយពីក្រុមគ្រួសាររបស់នាងរួមទាំងគណនី Youtube Garo Sero Research បានទម្លាយរូបភាពជាច្រើនព្រមទាំងវីដេអូអំណះអំណាងពីទំនាក់ទំនងអ្នកទាំងពីរ។

ថ្មីៗនេះភាពស្មុគស្មាញបានកើតឡើងជំពាក់ជំពិនស្រាយលែងចេញនៅពេលមានការទម្លាយថា Sae Ron បានរៀបការនិងមានស្វាមីរួចហើយមុនពេលធ្វើអត្តឃាត ដោយលោក Lee Jin Ho ជាម្ចាស់គណនី Youtube និយាយនិន្ទាពីតារាៗ ហើយបន្ថែមពីលើនោះទៀត លោកថែមទាំងបានបញ្ជាក់ថាមុនពេលនាងបានធ្វើអត្តឃាតជោគជ័យនោះ Sae Ron ធ្លាប់ប៉ងធ្វើអត្តឃាតម្ដងហើយកាលពីចុងឆ្នាំ២០២៤ តែនាងត្រូវគេសង្គ្រោះជីវិតទាន់ពេល។

ក្រោយការរួចជីវិតមកទាំងប្រផិតប្រផើយ Kim Sae Ron បានជំពាក់ប្រាក់ខាង Agency គឺភ្នាក់ងាររបស់នាងជាងប្រាំលានវ៉ុន (ខ្ទង់ ៣៤០០ដុល្លារ)ពីការព្យាបាលរបួសដែលកើតចេញពីការធ្វើអត្តឃាតរបស់នាងនេះ ដោយមានការបង្ហាញភស្តុតាងពីសាររបស់នាងនិយាយជាមួយនឹងមិត្តជិតដិតម្នាក់៕

ប្រភព៖ allkpop