កម្សាន្ត៖ ភាពចម្រូងចម្រាសរវាងតារាសម្ដែង Kim Soo Hyun និងគ្រួសាររបស់តារាស្រី Kim Sae Ron នៅតែបន្តកើតមានបើទោះបីជានាងបានទទួលមរណភាពហើយក៏ដោយ ដោយថ្មីៗនេះ ខាងក្រុមគ្រួសារ Sae Ron បានចេញមុខមកចោទប្រកាន់ថា Soo Hyun បានទាក់ទង Sae Ron តាំងពីនាងមិនទាន់គ្រប់អាយុ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ភ្នាក់ងាររបស់ Soo Hyun គឺ Gold Medalist បានចេញមកច្រានចោលការចោទប្រកាន់នេះនិងបកស្រាយថា Soo Hyun បានទាក់ទង Sae Ron នៅពេលនាងពេញវ័យទៅហើយ បើទោះជាកន្លងមកលោកធ្លាប់បានចេញមុខបដិសេធ ពេលSae Ron បង្ហោះរូបនាងជាមួយលោកក្ដី។

ស្រាប់តែពេលថ្មីៗនេះ មនុស្សដែលអះអាងថាជាមិត្តជិតស្និទ្ធរបស់ Kim Sae Ron បានទម្លាយថា អំឡុងពេលនៅទាក់ទងគ្នាជាមួយនាង គឺ Kim Soo Hyun លួចមានទំនាក់ទំនងស្នេហាជាមួយនឹងតារាស្រីពីររូបផ្សេងទៀត ដែលគេស្គាល់ថាមកពីក្រុមចម្រៀង KPOP ជំនាន់ទី២ ដោយតារាស្រីទាំងពីររូបនេះមកពីក្រុមគូប្រជែងគ្នាទៀតផង។ក្រុមរបស់តារាស្រីទាំងពីររូបមិនត្រូវបានគេទម្លាយឡើយ ដឹងតែថាឈ្មោះជាភាសាកូរ៉េមានសំនៀងចំនួនបួនម៉ាត់ដោយមកទល់ពេលនេះ តារាស្រីទាំងពីររូបនេះនៅតែចេញច្រៀងយ៉ាងសកម្មក្នុងវិស័យកម្សាន្ត និងធ្លាប់មានពាក្យចចាមអារ៉ាមថាធ្លាប់បានទាក់ទង Soo Hyun ជាច្រើនដងកាលពីមុន៕

ប្រភព៖ allkpop