រូបភាពថ្មី Justin ចេញមកកម្សាន្ត ជាមួយ កូនប្រុស យ៉ាងមានក្ដីសុខ

//s9.kh1.co/9e/9e808e42a05b368ad90f371672801da80128c006.jpg
តារា & កម្សាន្ដ

 ០១-មេសា-២០២៥ ៩ព្រឹក · មួយថ្ងៃមុន

តារា​ចម្រៀង​ លោក Justin Bieber បាន​ទាក់ទាញចំណាប់អារម្មណ៍ ជា​មួយ​នឹង​រូបថត​របស់ខ្លួន ដែលកំពុង​សម្រាក​លំហែ​កាយ​ជាមួយ​នឹង​កូន​ប្រុស Jack Blues ។

កម្សាន្ត៖ តារា​ចម្រៀង​ លោក Justin Bieber បាន​ទាក់ទាញចំណាប់អារម្មណ៍ ​អ្នក​គាំទ្រ​ជាច្រើន ជា​មួយ​នឹង​រូបថត​របស់ខ្លួន ដែលកំពុង​សម្រាក​លំហែ​កាយ​ជាមួយ​នឹង​កូន​ប្រុស Jack Blues កាល​ពី​ចុង​សប្តាហ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Justin Bieber 
Justin Bieber 

នៅលើ Instagram លោក Justin បានបង្ហោះរូបថត ដេក និងលេងនៅក្នុងទីធ្លាផ្ទះវីឡាជាមួយកូនរបស់ខ្លួន។ ក្មេង​ប្រុស​តូច ដេក​ហាល​ថ្ងៃ​លេង​លើ​ទ្រូង​របស់ឪពុក។​ ទន្ទឹមនឹងនេះ មុខរបស់ Jack ត្រូវបានគ្របដណ្ដប់ដោយរូប Emoji ដើម្បីរក្សាភាពឯកជន។

Justin Bieber និង កូនប្រុស
Justin Bieber និង កូនប្រុស

ទន្ទឹមនឹងរូបភាពនេះ Justin ក៏បានចែករំលែកពេលមួយក្នុង FaceTime ជាមួយកូនប្រុសរបស់ខ្លួន ហើយសម្លឹងមើលដោយក្តីស្រលាញ់។ កម្រង​រូបភាព​មួយ​សន្លឹក​នេះ ​ទទួល​បាន​ការ​ចុច Like ជិត ៣ លាន​ និង​ទទួលបានរាប់​ម៉ឺន​ Comment សរសើរ​ឪពុក​និងកូន គូនេះ។ 

គួររំឮកផងដែរថា Jack Blues កើតនៅខែសីហាឆ្នាំមុន ដែលជាកូនដំបូងរបស់ Justin Bieber និងតារាម៉ូដែល Hailey Bieber ។ គូស្វាមីភរិយាមួយគូនេះ ពេលខ្លះបង្ហោះរូបថតកូនប្រុសរបស់ពួកគេ នៅលើបណ្តាញសង្គម ប៉ុន្តែមិនដែលបង្ហាញមុខនោះទេ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Justin Bieber និង ភរិយា Hailey
Justin Bieber និង ភរិយា Hailey
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T