ចូលកម្មវិធី Billbord ទទួលពានម្ដង Jennie លេងរ៉ូបក្រហម ចោមពុង ស្អាតទា»-ក់ទាញមួយអ»-ស់ដៃ

//s9.kh1.co/4c/4c052bf35900ee937d05b2997580720bad6b79e3.jpg
តារា & កម្សាន្ដ

 ០១-មេសា-២០២៥ ៨ព្រឹក · មួយថ្ងៃមុន

Jennie បានបង្ហាញខ្លួនជាមួយនឹងរ៉ូបបែបចោមពុងបង្ហាញចង្អូរទ្រូងជ្រៅនិងស្រស់ស្អាតពណ៌ក្រហមចាំង មានអុចៗពណ៌សនៅលើនោះ ជារ៉ូបសមនឹងចំណងជើងអាល់ប៊ុមរបស់នាង "Ruby"

កម្សាន្ត៖ Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK គឺជាតារាចម្រៀងស្រីដ៏ល្បីឈ្មោះនិងមានឥទ្ធិពលខ្លាំងណាស់ ក្នុងវិស័យកម្សាន្ត មិនថានៅកូរ៉េផ្ទាល់ ឬនៅលើពិភពលោកឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Jennie 
 Jennie 

ក្រោយចាកចេញពី YG Entertainment មកបង្កើតផលិតកម្មខ្លួនឯងមានឈ្មោះថា ODD ATELIER មក គឺ Jennie បានបញ្ចេញអាល់ប៊ុមថ្មីដំបូងរបស់នាងមានឈ្មោះថា "Ruby" ជាអាល់ប៊ុមសម្បូរដោយបទចម្រៀងពីរោះៗញាក់កន្ត្រាក់អារម្មណ៍ ដែលទទួលបានជោគជ័យខ្លាំងមែនទែន។ដូច្នេះហើយទើបនាឆ្នាំ២០២៥នេះ Jennie បានឈ្នះពានរង្វាន់ Global Force នៅកម្មវិធីទទួលពាន Billboard Women in Music ឆ្នាំ២០២៥ ដែលធ្វើឡើងនៅទីក្រុង los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

 Jennie 
 Jennie 

ក្នុងនោះ Jennie បានបង្ហាញខ្លួនជាមួយនឹងរ៉ូបបែបចោមពុងបង្ហាញចង្អូរទ្រូងជ្រៅនិងស្រស់ស្អាតពណ៌ក្រហមចាំង មានអុចៗពណ៌សនៅលើនោះ ជារ៉ូបសមនឹងចំណងជើងអាល់ប៊ុមរបស់នាង "Ruby" ជាមួយនឹងខ្សែក ត្បូងទទឹម Ruby ដ៏តូចមួយសមឥតខ្ចោះជាមួយនឹងរូបរាងរបស់នាង ដោយបន្ថែមជាមួយនឹងស្បែកជើងកែងចោទពណ៌ខ្មៅ។

 Jennie 
 Jennie 

ឯចំណែកការតុបតែងមុខវិញ Jennie បានផាត់មុខបែបក្រហមៗមើលទៅឆ្នាសនិងស៊ិចស៊ីជាមួយការទម្លាក់សក់ខ្មៅគាបត្រង់ភ្លឹងត្រឹមស្មា។សម្រស់របស់នាងត្រូវគេយកមកជជែកជាហូរហែ ព្រោះនាងតុបតែងខ្លួនមើលទៅសាមញ្ញទេតែជះចំហាយជានារីអភិជននិងស្រស់ស្អាតខ្លាំង រហូតអ្នកមើលដកខ្សែភ្នែកមិនបាន៕

រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 

ប្រភព allkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T