កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Park Bom ដែលជាសមាជិកក្រុម 2NE1 នៅតែបន្តទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រ ខណៈដែលពេលនេះនាងកំពុងចូលរួមប្រគុំតន្ត្រី" 2NE1 : Welcome Back" ជាមួយសមាជិក ទាំងបីរូបទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញថ្មីៗនេះ Park Bom បានចួបបញ្ហាជាច្រើនដោយអ្នកគាំទ្រសង្កេតឃើញថានាងហាក់មើលទៅមិនសូវជាមានកម្លាំងនិងថាមពលក្នុងការរាំ និងចង់តែចុះពីលើឆាក ឬពេលខ្លះនាងដល់ថ្នាក់ភាំងភ្លឹកមើលទៅឆ្ងាយទៀតផង។


មិនត្រឹមតែប៉ុណ្ណោះ នាងបានបន្តបង្ហោះរូបភាពតារាសម្ដែងប្រុស Lee Minho ដោយអះអាងថា គេជាស្វាមីរបស់នាងរហូតបង្កបញ្ហាចម្រូងចម្រាសជាច្រើន ដល់ថ្នាក់ Lee Minho បានចេញមកបកស្រាយទៀតផង។អាកប្បករិយារបស់នាងបែបនេះបានធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភជាខ្លាំង ហើយវីដេអូដែលនាងបានបង្ហោះនាពេលថ្មីៗនេះរឹតតែធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភ ដោយសារតែនាងបានដាក់ Filter ធ្វើឲ្យមុខមាត់របស់នាងមើលទៅចម្លែកជាខ្លាំង ដូចមិនមែនមនុស្ស ដែលវាធ្វើឲ្យអ្នកគាំទ្រគិតថា នាងហាក់បីដូចជាមានជំងឺផ្លូវចិត្ត និងមិនស្កប់ស្កល់នឹងសម្រស់ខ្លួនឯង៕

ប្រភព៖ koreaboo