កម្សាន្ត៖ Knox វ័យ ១៦ ឆ្នាំ ដែលត្រូវបានគេស្គាល់ ថា ជា កូនប្រុស របស់ តារាសម្ដែងស្រី Angelina Jolie និង Brad Pitt បានចេញមកបង្ហាញវត្តមានយ៉ាងទាក់ទាញ ពេលចេញទៅទទួលទានអាហារថ្ងៃត្រង់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Knox Jolie-Pitt បានបង្ហាញខ្លួន ដោយបានស្លៀកពាក់អាវរូបពុម្ពសត្វ ពណ៌ផ្កាឈូក ជាមួយនឹងខោពណ៌ខ្មៅ និងស្បែកជើងប៉ាតា ពណ៌ស។ ការជ្រើសរើស សម្លៀកបំពាក់ដែលស័ក្តិសម និងពណ៌ដែលត្រូវគ្នា បានបង្ហាញពីរាងខ្ពស់ និងរូបរាងសង្ហារបស់ក្មេងប្រុសវ័យជំទង់រូបនេះ។

ស្ទីលរបស់ Knox បានជួយមើលទៅមើល មានភាពលេចធ្លោនៅតាមផ្លូវ ខណៈដែលក្មេងប្រុសរូបនេះ និងអង្គរក្សរបស់ខ្លួន បានកាន់អាហារថ្ងៃត្រង់ នៅហាងលក់គ្រឿងទេសមួយកន្លែង ក្នុងទីក្រុង Los Angeles ក្នុងសប្តាហ៍នេះ។

Knox និងប្អូនស្រីភ្លោះ Vivienne គឺជាកូនពៅពីរនាក់របស់ Angelina Jolie ជាមួយតារាសម្តែង Brad Pitt ។ អ្នកទាំងពីរ ត្រូវបានគេនិយាយថា បានទទួលមរតកនូវរូបរាងដ៏ស្រស់ស្អាតជាច្រើន ពីឪពុកម្តាយរបស់ខ្លួន ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖






