David Beckham ចេញមក និយាយ បែបនេះ​ ពីរឿង ធ្វើឲ្យភរិយា »-មិ»»-ន»»-សប្បាយចិត្ត

//s9.kh1.co/c1/c1ef1cd11ff3d7a9ac289413cd46f62f27275ca5.jpg
តារា & កម្សាន្ដ

 ១០-មេសា-២០២៥ ៨ព្រឹក · ៨ ថ្ងៃមុន

អតីតកីឡាករបាល់ទាត់ លោក David Beckham បានសារភាពថា មានទម្លាប់បែបនេះ ដែលធ្វើឲ្យភរិយា និងកូនៗ មិនសប្បាយចិត្ត។

កម្សាន្ត៖ អតីតកីឡាករបាល់ទាត់ លោក David Beckham បានសារភាពថា មានជំងឺវង្វេងស្មារតី obsessive-compulsive disorder(OCD) រួមទាំងទម្លាប់នៃការមានសណ្តាប់ធ្នាប់ ដែលជួនកាលធ្វើឱ្យភរិយា Victoria និងកូនៗ មិនសប្បាយចិត្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
David Beckham
David Beckham

នៅពេលចូលរួមក្នុងកម្មវិធីសម្ពោធផលិតផលអាហារបំប៉ននៅសណ្ឋាគារ មួយ នៅទីក្រុង Miami Beach កាលពីថ្ងៃទី ៨ ខែមេសាកន្លងទៅ អតីតកីឡាកររូបនេះ បានប្រាប់ថា «ខ្ញុំមានទម្លាប់រៀបចំបានល្អណាស់ រហូតដល់ខ្ញុំអស់កម្លាំងជារៀងរាល់ថ្ងៃ ដោយសារតែទម្លាប់នេះ។ ពេលខ្លះ វាធ្វើឱ្យប្រពន្ធ និងកូនៗរបស់ខ្ញុំ មិនសប្បាយចិត្ត»។

ទោះបីជាយ៉ាងណាក៏ដោយ អតីតតារាបាល់ទាត់ជម្រើសជាតិអង់គ្លេសរូបនេះ ក៏បានប្រាប់គ្រួសាររបស់ខ្លួនថា «បើគ្មានប៉ា អ្វីៗនឹងមិនស្អាត គ្មានរបៀបរៀបរយនោះទេ ហើយមនុស្សនឹងភ្លេចអ្វីៗគ្រប់យ៉ាង»។

David Beckham និង ភរិយា
David Beckham និង ភរិយា

ក្នុងអំឡុងពេលនៃការសម្ពោធផលិតផល David បានធ្វើឱ្យទស្សនិកជនសើច នៅពេលដែល លោកបានកែសម្រួលដបអាហារពណ៌ក្រហមដែលរៀបចំជារាងពីរ៉ាមីតនៅលើឆាក។ លោក​និយាយ​ពេល​ធ្វើ​បែប​នេះ ដែលធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​សើច​ ថា​ «នេះ​​ច្របូកច្របល់​បន្តិចហើយ»។

David Beckham
David Beckham

កាលពីមុន នៅក្នុងភាពយន្តឯកសារឆ្នាំ ២០២៣ របស់ Beckham ដែលបានចេញផ្សាយនៅលើ Netflix សហម្ចាស់ក្រុមហ៊ុន Inter Miami CF បាននិយាយថា «ខ្ញុំមានជំងឺវង្វេងវង្វាន់ អ្វីគ្រប់យ៉ាងត្រូវតែស្របគ្នា ឬជាគូ» ។ រូបលោក ក៏បាននិយាយនៅក្នុងវគ្គមួយ ដោយបានប្រាប់ថា «ខ្ញុំទុក Pepsi មួយកំប៉ុងនៅក្នុងទូរទឹកកក ហើយប្រសិនបើខ្ញុំមានកំប៉ុងបន្ថែម ខ្ញុំដាក់វានៅក្នុងទូរទឹកកកមួយទៀត... អ្វីគ្រប់យ៉ាងត្រូវតែល្អឥតខ្ចោះ»៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

David Beckham និង គ្រួសារ
David Beckham និង គ្រួសារ
David Beckham
David Beckham
David Beckham និង ភរិយា
David Beckham និង ភរិយា
David Beckham និង ភរិយា
David Beckham និង ភរិយា
David Beckham និង ភរិយា
David Beckham និង ភរិយា
David Beckham និង ភរិយា
David Beckham និង ភរិយា
David Beckham និង ភរិយា
David Beckham និង ភរិយា
David Beckham និង ភរិយា
David Beckham និង ភរិយា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T